header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ ចំពោះ ការប្រកាសវិលចូលស្រុកវិញរបស់អតីតមេគណបក្សប្រឆាំង បន្ទាប់ពីផុតកំណត់នៃការភ្នាល់។

ការប្រកាសប្រមុខដឹកនាំប្រទេសនេះ ខណៈដែលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះថាលោកនឹងវិលចូលស្រុកខ្មែរវិញនៅពេលឆាប់ៗខាងមុខនេះ គឺនៅឆ្នាំ២០១៩។

ថ្លែងក្នុងពិធីជូបសំណេះសំណាលជាមួយកម្មករជាងមួយម៉ឺននាក់នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែធ្នូថាសម្តេចតេជោប្រកាសស្វាគមន៍ចំពោះលោកសមរង្ស៊ី ក្នុងការវិលចូ ល ស្រុកវិញ ហើយក៏បានត្រៀមខ្នោះស្វាគមន៍ដោយចាប់វាយតាមបែបទាហ៊ានអាមេរិកតែម្តង។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងថា«ខ្ញុំស្វាគមន៍ចំពោះអ្ន ក ប្រកាសចូលស្រុកវិញ ។ ខ្ញុំក៏បានត្រៀមខ្នោះនិងគុក រួចហើយដែរ សូមអញ្ជើញអ្នកក្លាយ ហាន មកទឹកដីកម្ពុជា  មុនក៏បានក្រោយក៏បានបន្ទាប់ ពីឱសាននុវាទនៃភ្នាល់គ្នា គឺក្រោយថ្ងៃ ១ ខែមិ នា។ សូមអញ្ជើញបើមិនមក អ្នកឯកមិនមកមនុស្សទេ គឺជាសត្វតិរច្ឆាន ព្រៃស ចាំ ឬត្រពាំងថ្លុង ឬ ព្រះវិហារ ឬ ឧត្តមានជ័យ Every Where »។

សម្តេចបានលើកឡើងទៀតថា៖«សូមអញ្ជើញអ្នកក្លាយចូលស្រុក ដើម្បីទទួលទោស ដែលអ្នកមានរួចមកហើយ មិនចាំបាច់រត់ចោលស្រុក ហើយប្រកាសដើម្បីផ្តល់ក្តីសង្ឃឹមថា នឹង មកស្រុក»។

ជាមួយគ្នានោះដែរសម្តេចក៏ឲ្យដឹងថាសម្តេចបានប្រាប់ទៅខាងជើងហោះហើរអាកាសចរណ៍កុំឲ្យមានការហាមឃាត់លោកសម រង្ស៊ីចូលរួមមកស្រុកខ្មែរថែមទៀត។

សម្តេច៖« ខ្ញុំបា ន ប្រាប់ទៅអាកាសចរណ៍ទាំងអស់ ដឹកអាចជននឹង ឲ្យគេដឹកចូលមក ខ្ញុំក៏ចង់ជំរះបញ្ជី ជា មួយ អាជននឹងឲ្យបានច្បាស់! ខ្ញុំបានប្រាប់ខាងអាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹក អាច ង្រៃនេះចូលស្រុក។ ព្រោះយើងត្រូវដាក់ខ្នោះវា ហើយយើង តាមចាប់វាយូរហើយអាលូវ វារឿ ងអីមិនស្រូល យើងត្រៀមរួចហើយ។ ប៉ុន្តែបើអ្នកឯងមិនមក ក្រោយថ្ងៃ ឱសានវាទ ថ្ងៃ១មីនាឆ្នាំ២០១៩ មិនមកទេ នោះអ្នកជាសត្វឆ្កែសុទ្ធ។ ខ្ញុំហៅអ្នកឯងជាសត្វឆ្កែ  បានតែព្រុះ»។

សម្តេចតេជោ បានចំអកទៅលោកសម រង្ស៊ីថាជាមនុស្សពូកែរត់មិនថារឿងតូច ឬរឿងធំ នោះទេ។ សម្តេចថាលើកមុនខ្ញុំលើកលែងអ្នកចំថ្ងៃបុណ្យឪពុកខ្ញុំលើកនេះខ្ញុំបញ្ជាឲ្យ ដាក់ខ្នោះ ព្រោះរដ្ឋបាលត្រូវអនុវត្តនៃសាលាដីការតុលាការ អ្នកណាចង់ថាអីថាចុះ! ល្អដែលមកចូល ជាប់គុកនៅថ្ងៃចូលឆ្នាំខ្មែរ នៅឆ្នាំ២០១៩។

សម្តេចក៏បានលើកឡើងថាប្រសិនបើ លោ កសម រង្ស៊ី ជាប់គុកនោះ នឹងក្លាយជាវីរៈបុរស នៅក្នុងគុកហើយ។ យ៉ាងណាក្តីសម្តេចក៏បានអះអាងថាលោកសម រង្ស៊ីគឺជាមនុស្សកំសាកបំផុត។ សម្តេចចង់ឃើញលោកសម រង្ស៊ី ចូលស្រុកណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post