Loading...

Tuesday, December 4, 2018

ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានជ័យលាភីពានរង្វាន់អចលនទ្រព្យលំដាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

Tags

អាម៉ាប៉ាប៉ាញ៉ូស

នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និង ពិភពលោករបស់កម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ រៀបចំឡើងនៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការចូលរួមពីម្ចាស់ជ័យលាភីតំណាងប្រទេសនិងតំបន់ទូទាំងពិភពលោកពី កម្មវិធីពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និង ពីចក្រភពអង់គ្លេស ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជ័យលាភី ពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ"ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall."។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន មានប្រសាសន៍ ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថា៖ " នេះជាជោគជ័យថ្មីមួយទៀតរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានធ្វើឲ្យទង់ជាតិកម្ពុជានិងស្លាកយីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើវេទិការអន្តរជាតិ នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ នេះមិនមែនជាការចៃដន្យទេដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើងទទួលបានពានរង្វាន់អ្នកអភិវឌ្ឍសេវាកម្មសាធារណៈដែលល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការចូលរួមពីបណ្ដាលប្រទេសនានា ពី៥ទ្វីបលើពិភពលោក។ នេះជាសមិទ្ធផលនៃការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុបយើងដែលបានសាមគ្គីគ្នាសំរេចចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឈានមុខគេទាំងគុណភាព សោភ័ណភាព សេវាកម្ម ល្អជាងគេ ដូច្នេះខ្ញុំតំណាងឲ្យ ក្រុមហ៊ុន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់នឹងសូមឲ្យថ្នាក់ដឹកនាំទាំងអស់ខិតខំបន្ថែមទៀតដើម្បីសំរេចគោលដៅក្រុមហ៊ុនឈានទៅទទួលពានលំដាប់ពិភពលោកបន្តទៀត។ ជាចុងក្រោយ ក្រុមហ៊ុនសូមថ្លែងអំណរគុណផងដែរដល់អតិថិជនដែលបន្តផ្តល់ទំនុកចិត្តនិងគាំទ្រក្រុមហ៊ុនយើងខ្ញុំកន្លងមក។"


ជារៀងរាល់ឆ្នាំក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស តែងតែរៀបចំការប្រកួតប្រជែងយកពានរង្វាន់អចលនទ្រព្យអន្តរជាតិតាមតំបន់នីមួយៗ ដូចជា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេសដើម្បីជ្រើសរើសរកក្រុមហ៊ុនដែលល្អជាងគេមកប្រកួតប្រជែងដើម្បីសម្រិតសម្រាំងរកម្ចាស់ជ័យលាភីចុងក្រោយប្រចាំតំបន់នីមួយៗនិងពិភពលោក។

គួររំលឹកផងដែរថាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន ០៣ និងពានរង្វាន់ផ្សេងៗ សរុប១៣ពានរង្វាន់ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំឡើងនៅសណ្ឋាគារ The Marriott Marquis Queen's Park នៅទីក្រុងបាងកក ប្រទេសថៃ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានទទួលជ័យលាភី ជាក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំប្រទេសកម្ពុជាចំនួន០៣ឆ្នាំជាប់គ្នាផងដែរ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា រៀបចំឡើងដោយក្រុមហ៊ុនProperty Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

@Amapapa.News

Feature Ads