header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អ៊ីរ៉ង់ៈ កម្លាំងទាហានបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឧត្តមសេនីយ៍មួយរូប ឈ្មោះ Ghodratollah Mansouri ដែលកំពុងតែបំពេញការងារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានភ្លាត់ស្នៀតរាកៃកាំភ្លើង បាញ់ចាំក្បាលខ្លួនឯង ពេលកំពុងតែជូតសម្អាតកាំភ្លើង។

នៅក្នុងសេចក្តីប្រកាសលើគេហទំព័រផ្លូវការរបស់ IRGC បានបញ្ជាក់ថា ឧត្តមសេនីយ៍ Mansouri ធ្លាប់ចូលរួមនៅក្នុងសង្គ្រាមអីរ៉ាក់-អ៊ីរ៉ង់ នាឆ្នាំ១៩៨០។ បច្ចុប្បន្នលោក គឺជាមេបញ្ជាការកងទ័ពអ៊ីរ៉ង់ ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS នៅអ៊ីរ៉ាក់ និងស៊ីរី។ ការស្លាប់របស់មេទ័ព Mansouri បានបង្កឲ្យមានពាក្យចចាមអារ៉ាម ពីមូលហេតុឈានដល់ការស្លាប់។

កន្លងមក ក្លឹបអ្នកសារព័ត៌មានវ័យក្មេង YJC បានផ្សាយថា ឧត្តមសេនីយ៍ បានស្លាប់ ក្រោយមានជំងឺ បានព្យាបាលមួយរយៈពេលយូរ។ ប៉ុន្តែ YJC បានលុបព័ត៌មានខាងលើវិញ ក្រោយពេលដែល IRGC បានចេញសេចក្តីប្រកាសជាផ្លូវការ។ ក្រុមកាសែតយុវជន មានទំនាក់ទំនងជាមួយបណ្តាញទូរទស្សន៍​ជាតិ IRIB ក្រោមការគ្រប់គ្រងរបស់ មេដឹកនាំជាន់ខ្ពស់ Ali Khamenei។

មេបញ្ជាការកងទ័ព IRGC ឧត្តមសេនីយ៍ Mohammad Ali Jafari បានរំលែកទុក្ខដល់ការស្លាប់របស់មន្ត្រីជាន់ខ្ពស់ថ្នាក់ក្រោមរបស់លោក។ លោក Mansouri ជាមេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅក្នុងកម្លាំង IRGC ប្រចាំនៅទីក្រុង Mashhad ភាគឦសាន នៃប្រទេសអ៊ីរ៉ង់ ចម្ងាយពីទីក្រុងតេអីរ៉ង់ ប្រមាណ៩០០គីឡូម៉ែត្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post