header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៥ បានបំផ្លាញផ្ទះ ចំនួន២ខ្នង ប៉ុន្តែ មិនបានបង្កឲ្យមានរងរបួសដល់មនុស្សឡើយ កាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវេរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការេដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កឡើងដោយម្ចាស់ផ្ទះឈ្មោះ ឡុង តង់ទីណូ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្ត្រីយោធិនចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុ។ រីឯជនរងគ្រោះដែលត្រូវបានអគិ្គភ័យឆាបឆេះនោះមានឈ្មោះ សេង វ៉ាឌី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ មេភូមិ ស្នាក់នៅផ្ទះកើតហេតុ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ករណីអគ្គីភ័យនេះ បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើង ហើយផ្ទះប្រភេទសំណង់ថ្ម ប្រក់សង្ក័សី ទំហំ៤ម៉ែត្រគុណនឹង១០ម៉ែត្រ។

លោកវេរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចយើង បានបាញ់ទឹកពន្លត់នៅវេលាម៉ោង១២៖៣០នាទី ក្នុងសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន។ រថយន្តជំនួយមានរថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន និងរថយន្តទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡានផងដែរ។

ជាចុងក្រោយ លោក ព្រហ្ម យ៉ន បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជា តាមបណ្ដាលខណ្ឌ រាជធានី ក្រុង ផ្សេងទៀត សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះចរន្តអគ្គិសនី នៅក្នុងផ្ទះមុន និងចាកចេញពីផ្ទះទៅកម្សាន្តតាមរមណីយដ្ឋាននានា ឬចេញទៅធ្វើការសូមផ្តាច់ចរន្តភ្លើងនៅក្នុងផ្ទះ និង ចង្ក្រាន ធូប ទៀន ត្រូវតែពន្លត់មុន និងចាក់ចេញពីផ្ទះ ដើម្បីបង្ការកុំឲ្យមានមានករណីឆ្លងចរន្តបង្កជាអណ្តាត់ភ្លើងឆាប់ឆេះជាយថាហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post