header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ​ ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសបុកមួយ មានឈ្មោះ "ខ្ញុំតស៊ូ គ្រប់បែបយ៉ាង ដើម្បីអ្នក" បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គម ពាក់ព័ន្ធករណីប៉ូលិសខណ្ឌដង្កោ បានបាញ់ជាច្រើនគ្រាប់ ទៅលើបុរសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បណ្ដាលឲ្យរងរបួសចំជើងមួយគ្រាប់យ៉ាងធ្ងន់ធ្ងរ ដែលគេស្គាល់ថា មានតួនាទី ជាកងអង្គរក្ស និងជាកូនមន្រ្ដីផ្កាយបីម្នាក់។

ស្រាប់តែពេលមន្រ្ដីនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោទាំងនោះ បានចូលខ្លួនមកសុំទោស បុរសខាងលើដល់មន្ទីរពេទ្យ ដែលកំពុងដេកសម្រាលព្យាបាលផ្ទាល់ ដោយក្នុងសារនោះបានសរសេរថា “យកអាយុជីវិត កិត្តិយសរបស់គេមកលេងសើច រួចហើយអាងធ្វើទឹកមុខ ជាតួកំសត់មកសុំទោស! នេះបាញ់គេវៃគេនៅមានជីវិត ចុះបើសិនជាបាញ់គេវៃគេដល់ថ្នាក់បាត់បង់ជីវិត តើយកជីវិតពីណាមកសងគេលោកអធិការ? ឱពុកគេផ្កាយបី ទៅដល់កន្លែងលោក គោរពលោក តែលោកអង្គុយលើកៅអី គងអន្ទាក់ ខ្លាងួកក្បាល តែដល់ពេលដឹងរឿង បានស្ទុះមកអង្គុយក្បែរ! ចុះទំរាំជនរងគ្រោះខ្លះគ្មានខ្សែ គ្មានខ្នង មិនដឹងលោកខាំហែកចែកគ្នាស៊ី មិនអស់ប៉ុន្មានអ្នកទេ! បើអានាក់កាសែតខ្លះ live គេសុទ្ធតែគេជិះរត់ ៧ខណ្ឌ ប៉ូលីសធ្វើស៊ីយកនាក់កាសែត មកលុបសុទ្ធតែគ្នាវា ងាប់តែរាស្រ្ត!”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post