header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី លោក គង់ គាំ បានហៅលោក សម រង្ស៊ី ថា ជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ដែលកុំយកខ្លួនបៀត។ ការលើកឡើងរបស់លោក គង់ គាំ នេះ បន្ទាប់ពីលោក សម រង្ស៊ី បានសម្រេចអ្វីៗ ទាំងមិនបានពិភាក្សាជាមួយក្រុមលោក កឹម សុខា នោះទេ គឺអនុម័តតែក្រុមលោកតែប៉ុណ្ណោះ។

លោក គង់ គាំ បានសរសេរលើបណ្តាញសង្គម កាលពីថ្ងៃទី៦ ខែធ្នូយ៉ាងដូច្នេះថា “គណបក្សសង្គ្រោះជាតិ ជាគណបក្សពីររួមបញ្ចូលគ្នា ទាំងមិនគោរពលក្ខន្តិកៈ ទាំងធ្វើការសម្រេចចិត្ត តែបក្ខពួកខ្លួនម្ខាង គេហៅមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ កុំយកខ្លួនបៀត។ របៀបនេះ ប្រទេសមិនផ្លាស់ប្តូរ”

លោក គង់ គាំ បានឌឺដងទៅកាន់លោក សម រង្ស៊ី យ៉ាងដូច្នេះថា ឲ្យអន្តរជាតិធ្វើជាមួយ ហ៊ុន សែន អ្នកមិនធ្វើជាមួយនៅក្រៅទៅ។ កុំរុញអ្នកដទៃឲ្យចូលកម្ពុជាមុន សូមចេញមុខ ចូលមុនទើបដឹងច្បាស់ថា (មិនចាប់ ព្រោះកំពុងតែដោះលែង)។ ល្បែងស្វារុញគ្នា។

ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីលោកមើលឃើញថា លោក សម រង្ស៊ី បានកំពុងតែធ្វើឲ្យស្ថានការណ៍អាប់អួរ ពិសេសនោះធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស ទោះបីជាអំពាវនាវឲ្យមានរួបរួមគ្នាក្តី។ ជាងនេះ លោក សម រង្ស៊ី បានប្រកាសទទួលធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទាំងលោក កឹម សុខា មិនទទួលស្គាល់។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពេលថ្មីៗនេះ លោក សម រង្ស៊ី បានអះអាងថា លោកធ្វើប្រធានស្តីទីគណបក្ស រហូតដល់លោក កឹម សុខា ទទួលបានសេរីភាពឡើងវិញ។ លោក​ប្រកាសថា លោកមិនទទួលស្គាល់ការបកស្រាយរបស់ក្រុមមេធាវីលោក កឹម សុខា នោះទេ ព្រោះថា មេធាវីនេះ ជាអ្នកបន្ទរ គឺលោកចង់ឃើញលោក កឹម សុខា ចេញនិយាយជាសាធារណៈផ្ទាល់ ទើបលោកជឿ។

លោក សម រង្ស៊ី បានហៅស្ថានការណ៍នាពេលបច្ចុប្បន្ននេះ កំពុងតែច្របូកច្របល់ ឬបាយឡុកបាយឡ ដោយសារសម្តេចតេជោ ហ៊ុន សែន។ ការលើកឡើងរបស់អតីតមេបក្សប្រឆាំង ដែលកំពុងជាប់បណ្តឹងជាច្រើនៅក្នុងប្រទេសនេះ បន្ទាប់ស្ថានការណ៍នយោបាយនៅក្នុងប្រទេស កាន់តែមានភាពល្អប្រសើរ។ ជាក់ស្តែងនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានស្នើធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី(ស្ទួន) ដែលបើកផ្លូវឲ្យអ្នកនយោបាយ ដែលជាប់ស្ថិតក្រោមបម្រាមរបស់តុលាការកំពូល ឲ្យមាននីតិសម្បទាឡើងវិញ ពិសេសនោះអ្នកដែលគោរពសាលាក្រមរបស់តុលាការ។

យ៉ាងណាមិញ គេសង្កេតឃើញថា អ្នកនយោបាយភាគច្រើន គាំទ្រលោក កឹម សុខា បានអនុវត្តសាលក្រមរបស់តុលាការកំពូល ភាគច្រើន។ ចំណែកក្រុមលោក សម រង្ស៊ី វិញ គេសង្កេតឃើញថា មិនបានគោរពសាលក្រមតុលាការនោះទេ គឺពួកគេបានធ្វើសកម្មភាពនយោបាយទាំងជាប់បម្រាម​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post