header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារ បានធ្វើការបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២៥កញ្ចប់តូចធំ និងដើមកញ្ឆាក្រៀម ២មែក កាលពីវេលាម៉ោង១២និង៣០នាទីរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុង ភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោករវសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើ ទី១-ឈ្មោះ វណ្ណ ហ្សាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី២-ឈ្មោះ យោម សាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ, ទី៣-ឈ្មោះ ម៉ាត់ អូស័សវីរីន ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី៤-ឈ្មោះ ម៉ាត់ សើរហ្វីវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី៥-ឈ្មោះ លី ទី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ (ប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នអ្នកទាំង ៥នាក់ខាងលើស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៦-ឈ្មោះ លាភ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ទី៧-ឈ្មោះ សា អារីហ្វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់តុការ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៨-ឈ្មោះ សា គីហ៉្សា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ធ្វើសំណង់ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៩-ឈ្មោះ រិម កា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទត្រី (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ចាន់ ស្លី បានបន្តថា ប្រតិបត្តិការខាងលើនេះ គឺដោយសារមានបទបញ្ជាពីនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កម្លាំងនគរបាលទាំង១២ខណ្ឌ បើកប្រតិបត្តិការស្រាវជ្រាវនូវមុខសញ្ញាជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋ។

លោក ចាន់ ស្លី បន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ក៏ដូចជាកន្លែងប្រើប្រាស់គ្រឿងញៀនខាងលើនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ព្រមទាំងដកហូតក្រាមពណ៌សថ្លាចំនួន ២៥កញ្ចប់តូចធំ, ដើមកញ្ឆាក្រៀម ២មែក, កាំបិតចំនួន ២, ទូរស័ព្ទដៃចំនួន ២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយមក ជនសង្ស័យទាំង៩នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post