header ads

Sponsor

PH

ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងការិយាល័យលក់ថ្មីរបស់បុរី ប៉េង ហួត (ផ្លូវជាតិលេខ១) ព្រមគ្នានឹងការបើកគម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) និង ដើម្បីអបអរសាទរផងដែរនូវការទទួលពានរង្វាន់ថ្នាក់អន្តរជាតិ ពីប្រទេសអង់គ្លេសថ្មីៗនេះ គឺ"ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall." បុរី ប៉េង ហួត សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់៣% សម្រាប់៦គម្រោង ក្នុងពេលតែមួយ ដែលមានសុពលភាពចាប់ពីថ្ងៃទី១៥នេះ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ដើម្បីបំពេញតំរូវការអតិថិជនអោយកាន់តែប្រសើរ ការិយាល័យលក់ថ្មីនេះ ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ប្រកបដោយសោភ័ណភាព ភាពច្នៃប្រឌិតប្លែក ឈានមុខគេ និងទំនើប ជាងការិយាល័យលក់ដទៃទៀត ដោយ រួមបញ្ចូលទាំងបញ្ជរបង់ប្រាក់ ដែលនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល ភាពស្រស់ស្រាយ និង ផាសុកភាព ក្នុងការមកបង់ប្រាក់ ក៏ដូចជាសាកសួរព័ត៌មានពីបុគ្គលិកផ្នែកលក់ ប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់។ ក្នុងនោះផងដែរ យើងខ្ញុំក៏មានរៀបចំជាPlayground សម្រាប់ក្មេងៗ លេងកំសាន្តបន្ថែមទៀតផង។

 ការិយាល័យលក់ថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលមានចំងាយ4 គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ឬចំងាយ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ពីខ្លោងទ្វារធំ បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។ ក្រៅពីការយកចិត្តទុកដាក់លើគុណភាពនៃសេវាកម្មអតិថិជន បុរី ប៉េង ហួត ក៏តែងតែផ្តល់ជូនអតិថិជននូវគម្រោងថ្មីៗ ដែលសុទ្ធសឹងតែជាគម្រោងស្ថិតនៅក្នុងតំបន់អភិវឌ្ឍខ្លាំងនៃរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត គ្រប់គម្រោងនីមួយៗ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីការរំពឹងទុក។

ជាពិសេសសម្រាប់គម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ500 ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

ចំណែកឯលំនៅដ្ឋានក្នុងគម្រោង ខាងលើវិញ មានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេក្នុងតំបន់ រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលផ្តល់ជូនអតិថិជននូវលំនៅដ្ឋានដ៏ប្រណីត  ដោយឈរលើគុណភាពរឹងមាំនៃសំណង់ រចនាបថទាន់សម័យ និងសោភណ្ឌភាព សម្រាប់ការរស់នៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post