header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ធ្វើការ​ចុះ​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៧​កញ្ចប់​តូច​ ​កាលពី​វេលា​ម៉ោង​១០​៖៣០​នាទី​យប់ ថ្ងៃ​ព្រហស្បត្តិ៍​ ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្លូវ​រថភ្លើង(​ត្រឡោកបែក) ​កែង​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សមត្ថកិច្ច​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​របស់​ពួក​គាត់​ បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ​រហូត​ឈាន​ទៅ​ដល់​ការ​កំណត់​មុខសញ្ញា និង​ចុះ​បង្ក្រាប​ត្រង់​ចំណុច​ខាងលើ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ ដែល​តែងតែ​ឈរ​ចែកចាយ​គ្រឿងញៀន ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​យ៉ាង​សកម្មតែម្ដង រួម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន ​ប្រភេទ​ក្រាម​ស​ថ្លា​ ចំនួន​៧​កញ្ចប់​តូច។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ទាំង២នាក់ ទី​១-ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​​ស្នាក់​នៅ​មិន​ពិតប្រាកដ។ ទី​២-ឈ្មោះ ប៊ុ​ន ជិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខាងលើ។

​ក្រោយ​ពេល​កើតហេតុ ​ជនសង្ស័យ​ទាំង​២​នាក់​ ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post