
ភ្នំពេញៈ ទោះបីជាវិស័យសាសនាកំពុងរីកចម្រើនក្តីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ភាគីពាក់ព័ន្ធចូលរួមគ្នា ដោះស្រាយបញ្ហាមួយចំនួនលើវិស័យសាសនា ដែលកំពុងកើតមាន នៅពេលបច្ចុប្បន្ន។
មានប្រសាសន៍ក្នុងពិធីបើអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ នាព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទតុមុខសម្តេច ហេង សំរិន ប្រធានរដ្ឋសភាតំ ណាងព្រះមហាក្សត្រ មានប្រសាសន៍ថា វិស័យសាសាន ត្រូវបំផ្លាញគ្មានសល់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម៣ឆ្នាំ៨ខែ ២០ថ្ងៃ) ក្នុងនោះ ទីអារាមត្រូវវាយកម្ទេស ចំណែក ព្រះសង្ឃ ត្រូវបានធ្វើបាបដោយចាប់ផ្សិក។
សម្តេចបន្តថា វិស័យសាសនា បានមានកំណើតជាថ្មីនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ រហូតដល់មកបច្ចុប្បន្ននេះ គឺបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា កំពុងតែប្រតិបត្តិការងាររបស់ខ្លួនដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈ ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរើកចម្រើន គួរឲ្យកត់សម្គាល់ទាំងគណៈមហានិកាយ និងធម្មយុត្តិកនិកាយ។
សម្តេចប្រធានរដ្ឋសភាបន្តថា តាមនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម វិស័យសាសនាក៏បានបញ្ជ្រាបការអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ពិសេសសិស្សានុសិស្ស ជាកុ លបុត្រ កុលធីតាខ្មែរ ឲ្យជៀសផុតពីជំងឺអេសដ៍ ប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរ កុមារ អំពើហិង្សាក្នុងគ្រួសារ ជាងនេះចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ជាតិមួយប្រកបដោយចីរភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព និងសម្បូរទៅដោយធនធានមនុ ស្ស។
សម្តេចបញ្ជាក់ថា ៖ «ស្របទៅនឹងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីជៀងវាងនូវបាតុភាពផ្សេងៗ ដែលជះឥទ្ធិពលមិនល្អ ដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម។ ការពិ គ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពជាកត្តាចាំបាច់ សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ទៅខាងមុខ ដែលមហាសន្និបាតនឹងលើកឡើង គឺជាប្រការមួយសមស្រប និងចាំបាច់ត្រូវដោះស្រាយ ចំពោះមុខ»៕



