header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ បន្ទាប់ពី រថយន្តត្រូវធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបុកម៉ូតី ចំពីក្រោយពេញទំហឹង កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដែរស្ថិតនៅត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ ឋិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូចំពីក្រោយតែម្តង ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះ មកដល់ហើយបានដឹងជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជាអកុសល់ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់មុនទៅដល់មន្ទីពេទ្យបាត់ទៅហើយ។

ចំណែករថយន្តបង្កម៉ាក FUSO ពណ័លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-3607 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ ភាគីម៉ូតូម៉ាក HONDA C125 ពណ័ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DH-3911 បើកបរដោយឈ្មោះ ណុប សុវណ្ណឌី អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិឆ្មាពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បច្ចុប្បន្ន រថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post