header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ លោកតាម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយកង់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦២និង៦៣ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សា សូរ្យវង្ស ស្ថិតក្នុងភូមិ សូរ្យវង្ស ឃុំ តាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ម៉ែនគល់ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ជិះកងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ កិ​ត្រូវរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-5990 ទិសដៅពីត្បូងទៅជើងក្នុងដំណើរខ្វែងទិសគ្នា។

ក្រោយកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ រួមជាមួយនិងសាកសព ត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក​រថយន្តនិងកង់ ត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍នាំយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post