header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា វិមានឈ្នះ-ឈ្នះ នឹងដាក់បង្ហាញស្នាដៃនៃការតស៊ូ កសាងជាតិ ចាប់ពីចំណុចសូន្យរបស់កម្ពុជា ក្រោមការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅវិមានឈ្នះ-ឈ្នះថា ក្រោមពីដាក់សម្ភោធដំណើរការវិមានឈ្នះ-ឈ្នះ យើងនឹងដាក់ស្នាដៃនៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ដើមឡើយតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។

សម្តេចបានបញ្ជាក់ថា “យើងមានសាក្សីដែលធ្វើដំណើរជាមួយសម្តេចតេជោ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្នុងនោះយើងមាន៥នាក់ ប៉ុន្តែ ២រូបបានពលីកម្មបាត់ហើយ”។

សម្តេចបានបន្ថែមថា “យើងមានសច្ចភាពពិតតាមដំណាក់ៗ រហូតដល់នយោបាយឈ្នះ-ឈ្នះដែលយើងនឹងរំលេចនៅទីនេះ។ វិមានឈ្នះ-ឈ្នះនេះ នឹងប្រមូលអត្ថន័យទាំងអស់ នូវសភាពទាំងឡាយដែលជាសច្ចភាពដែលកម្ពុជាយើងមាន ដើម្បីប្រមូលមកទុកកម្កល់នៅទីនេះ”។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បានលើកឡើងថា កម្កល់ភស្តុងតាងនៅវិមានឈ្នះ-ឈ្នះនេះ គឺដើម្បីជៀសវាងការធ្វើបកស្រាយណាមួយសុខពីការពិតដែលបានកើតឡើង។ ទីនេះគឺជាតឹបតាងជាលាក់ពិតប្រាកដទាំងអស់ ទោះបីជាមិនបាន១០០% ក៏វាកៀកនឹង១០០%ដែរ។

សម្តេចគូសបញ្ជាក់ថា “កន្លែងនេះវាមិនធំប៉ុន្មានទេ ប៉ុន្តែវាធំសម្រាប់អត្ថន័យនៃប្រវត្តិសាស្ត្រធំណាស់ៗ ហើយខ្ញុំចាត់ទុកជាព្រទ្យសម្បត្តិដ៏មហាសាល នៃប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយៗទៀត ក្នុងការសិក្សា ដឹងពីរឿងរ៉ាវទាំងឡាយមកដល់ពេលនេះ ថាមានអ្វីខ្លះ? វាបានឆ្លង់កាត់មកដល់ពេលនេះ គឺវាវែងឆ្ងាយណាស់”។

សម្តេច ទៀ បាញ់ ក៏បានលើកឡើងថា ការកម្កល់តឹកតាំងនេះមានទាំងសៀវភៅ ដែលនិយាយពីវិមានឈ្នះ-ឈ្នះ ក៏មានការឆ្លាក់ខ្លឹមសារមួយចំនួននៅលើកផ្ទាំងថ្មី ដើម្បីកុំឲ្យបាត់ភស្តុតាង នៃគុណតម្លៃនេះ។

សម្តេចពិជ័យសេនា ក៏បានលើកឡើងថា តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នឹងធ្វើពិធីសម្ភោធវិមានឈ្នះ-ឈ្នះនេះឲ្យមានលក្ខខណៈធំ រហូតដល់៣យប់ ៣ថ្ងៃ។ ការសម្ភោធវិមានឈ្នះ-ឈ្នះ ក៏ចំថ្ងៃនៃការបញ្ចប់សង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល គឺមានរយៈពេល២០ឆ្នាំមកហើយ។

សម្តេចក៏បានអះអាងថា ការពិធី៣យប់ ៣ថ្ងៃនេះ គឺជាវិធីដ៏ធំមួយជាងពិធីណាៗទាំងអស់ ខណៈដែលកម្ពុជាបានធ្វើបុណ្យទន្លេ បុណ្យសមុទ្រ បុណ្យុអ៊ុទូក …។ក្នុងរយៈពេល៣ថ្ងៃ នឹងមានកម្មវិធីចាប់ពីពេលព្រលឹម រហូតដល់ព្រលប់ ប្លែកឯជាងច្រើនសម្រាប់ទស្សនាផងដែរ។

សម្តេចក៏បានលើកឡើងពីគុណតម្លៃ នៃវិមានឈ្នះ-ឈ្នះ ក៏ដើម្បីបង្ហាញពីការបញ្ចប់សង្គ្រាមយ៉ាងពេញលេញតាំងពីមុនមក នាំឲ្យជាតិមាតុភូមិមានឯកភាពជាតិ ដែលចាំណាយពេលរាប់រកឆ្នាំ ដែលមិនធ្លាប់មាននោះទេ។

សម្តេចក៏បានលើកឡើងថា បន្ទាប់សម្ភោធដាក់ឲ្យដំណើររួចមក វិមានឈ្នះ-ឈ្នះ នឹងបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាស្វែងយល់ផងដែរ។ ជាងនេះ វិមានឈ្នះ-ឈ្នះ ក៏ជាកន្លែងស្តុបទុកឯកសារដែលជាស្នាកដៃនៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ដំបូងផងដែរ។ នៅជុំវិញវិមាន ក៏មានរូបសំណាក់ដែលនិយាយពីប្រវត្តិតស៊ូរហូតដល់ចប់។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ នឹងសម្ភោធចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post