header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាកំពុងត្រូវការជំនួយពីប្រទេសចិន យ៉ាងគំហុក ដើម្បីបំពេញតម្រូវការផ្គត់ផ្គងផ្នែកអគ្គិសនី ក្រៅពីផ្លូវថ្នល់។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលជាជំនួយរបស់ចិន សហការជាមួយភាគីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើទៅអគ្គរដ្ឋទូតថ្មីរបស់ចិនឲ្យជួបប្រាប់ប្រធានាធិបតី ហ្ស៊ី ជីនពីង ថា កម្ពុជាកំពុងត្រូវការជំនួយយ៉ាងគំហុក។ សម្តេចថា នាពេលខាងមុខ សម្តេចធ្វើដំណើរទៅប្រទេសចិន ក្នុងនោះក៏មានការចុះហត្ថលេខាជាច្រើនផងដែរ។

សម្ដេចមានប្រសាសប៍ថា “យើងត្រូវរកទុនដើម្បីបន្ត សម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខេត្ត ហើយប្រភពទុនដែលយើងអាចរកបានគឺពីចិន។ ចឹងទេសូមជម្រាបលោកអគ្គរដ្ឋទូតថ្មីផងថា ទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខ ការចរចាក៏នឹងផ្តោតទៅលើការស្នើសុំឥណទានយ៉ាងគំហុកមួយ ដើម្បីតបណ្តាញអគ្គិសនី សម្រាប់កម្ពុជា។ សូមជម្រាបទៅប្រធានាធិបតីហ្ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺជែង ថា យើងខ្ញុំមានតម្រូវការ ក្រៅពីតម្រូវការទៅលើបញ្ហា ការកសាងផ្លូវថ្នល់ ទៅលើបញ្ហាការកសាងប្រឡាយទឹក ។ យើងខ្ញុំត្រូវការនូវទុកដើម្បីកសាងនូវបណ្តាញចែកចាយអគ្គិសនី”។

សម្តេចបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅចិន នឹងមានការចុះហត្ថលេខាជាច្រើនដូច្នេះភាគីចិន ត្រៀមទុកជាមុនផង ហើយលោកទូតចិនថ្មី ជួយជម្រាបទៅស្ថានប័ន ពាក់ព័ន្ធនៅចិន គឺថាកម្ពុជាមានតម្រូវការ ជាបន្ទាន់ក្នុងការកសាងអគ្គិសនី នៅទូទាំងប្រទេស។

សម្តេចបន្តថា ភាគីចិនបានដាក់ការវិនិយោគ ចំនួន៧នៅកម្ពុជា ដែលប្រភពទុនទាំងអស់មកពីចិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post