header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ឹម វណ្ណៈ នៅរសៀលថ្ងៃទី ១១ធ្នូ ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចកែប្រៃបទចោទលើប្រធានសហជីព ចំនួន៥នាក់ និងប្រធានសមាគមន៍ ម្នាក់ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ តែទោសនេះត្រូវព្យួរ និងបង្គាប់អោយរួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន២នាក់ចំនួន៣៥លានរៀល ។

សាលក្រមនេះប្រកាសកំបាំងមុខជនជាប់ចោទតែចាត់ទុកជាចំពោះមុខបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ជនជាប់ចោទទាំង៦នាក់រួមមាន ១ លោក អាត់ ធន់ ប្រធានសហជីព ស៊ីកាឌូ។ ២ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្រ។ ៣ លោក ជា មុន្នី។ ៤ លោកស្រី ម៉ម  យឹម។ ៥ លោកស្រីយ៉ាង សោភ័ណ។ ៦ លោក ប៉ាវ ស៊ីណា។

លោកចៅក្រម អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជំរះ លោក លី សុផាណា ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់មេសហជីពនិងមេសមាគមទាំង៦នាក់ ពីបទ ១ ហេង្សារដោយចេតនាមានស្ថានទំងន់ទោស , ២ បទធ្វើអោយខូចខាតដោយចេតនាមានស្ថានទំងន់ទោស , ៣ គំរាមកំហែងថានឹងធ្វើអោយមានការខូចខាតដែលភ្ជាប់នីវបញ្ជាអ្វីមួយ , បទប្រើមធ្យោបាយដើម្បីជាឧប្បសគ្គដល់ចរាចរសាធារណៈ បនរព្រឹត្តនៅមុនចំណុចសួនឧស្សាហកមកមកាណាឌីយ៉ា ផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌធោធ៍សែនជ័យ កាលពីថ្ងៃទី ២៥ធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី ០៣មករា ឆ្នាំ២០១៤ បទល្មើសដែលមានចែងអោយផដន្ទាទោសតាមបញ្ញាត្តិមាត្រា ២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទ័ណ្ឌ និងមាត្រា៧៨នៃច្បាប់ស្ដីពីចរាចរផ្លូវគោក។

សវនាការនេះដោយសារតែគ្មានវត្តមានជនត្រូវចោទ តុលាការបានត្រឹមតែសាកសួរមន្ត្រីនគរបាល២នាក់ដឬលរងរបួសក្នុងហេតុការនៃអំពើហឹង្សារនោះ។ ក្នុងហនោះមានម្នាក់ដកពាក្យឈប់ប្ដឹង និងម្នាក់ទៀតមានរបួសខ្វាក់ភ្នែកប្ដឹងទាមទារសំណង១ម៉ឺនដុល្លារ និងការអានចម្លើយពួកជនជាប់ចោទនៅតំណាក់កាលចៅក្រមសើបសួរប៉ុណ្ណោះ ដែលចំលើយពួកគេម្នាក់ៗសុទ្ធតែបដិសេធថាមិនបាននៅកន្លែងកើតហេតុ ឬដឹកនាំការធ្វើបាតុកម្មនោះទេ។

ចំណែកសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ជីម៉ាក់ ដែលតំណាងអោយរោងចក្រកាត់ដែរជាង២០០រងគ្រោះដោយរលកអំពើហឹង្សារបានសម្រេចដកពាក្យឈប់ប្ដឹងមេៗសហជីពនិងសមាគមគ្រូបង្រៀនរបស់លោករ៉ុង ឈុន ដែលពាក្យឈប់ប្ដឹងទើបតែដាក់ចូលតុលាការនៅថ្ងៃទី ០៥ធ្នូ ឆ្នាំ២០១៨នេះប៉ុណ្ណោះ។

សូមបញ្ជាក់ថានៅក្នុងសវនាការនេះតុលាការបានចាក់ស្លាយវីដេអូរពីសកម្មភាពបង្កហឹង្សារដោយក្រុមកម្មករនៅលើផ្លូវវេងស្រេងយ៉ាងពុះកញ្ជ្រោលនៅក្នុងរោងចក្រកាត់ដេរនានា។

ស្ដែងពីទង្វើហឹង្សារនេះតំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកបទចោទអោយនៅជាធរមាននិងស្នើអោយចៅក្រមសម្រេចតាមនីតិវិធី ។ ប៉ុន្តែពេលប្រកាសសាលក្រមនាថ្ងៃទី ១១ធ្នូ ចៅក្រមតុលាការសម្រេចកែប្រែបទចោទមកអ្នកអ្នកផ្ដើមគំនិតក្នុងអំពើហឹង្សារដោយចេតនាមានស្ថានទំងន់ទោស បទផ្ដើមគំនិតធ្វើអោយខូចខាតដោយចេតនា បទផ្ដើមគំនិតប្រើមធ្យោបាយបង្កកសរកកស្ទះចរាចរ ប្រព្រឹត្តកាលពីថ្ងៃទី ២៥ធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី ០៣មករា ឆ្នាំ២០១៤នៅមុខសួនកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ តាមបញ្ញាតិមាត្រា២១៨ មាត្រា ៤១១ នៃក្រមព្រហ្មទ័ណ្ឌនិងមាត្រា ៧៨ នៃច្បាប់ចរាចរផ្លូវគោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post