លោក ឃឹម ប៊ុនសុង អតីតអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើឋានន្ដរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមភូមិន្ទ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ យោងព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៣៥៥ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
តាមគម្រោងពិធីប្រកាសតែងតាំងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ដដែល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្ររកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោក ទៀ សីហា កូនសម្តេចពិជ័យសេនា ទៀ បាញ់ ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវចូលនិវត្តន៍។
គួររំលឹកថា លោក ទៀ សីហា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាអភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧។