header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ (១០ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានស្នើឲ្យអាជ្ញាធរកម្ពុជាទម្លាក់ បទចោទប្រកាន់មកលើលោក កឹម សុខា ខណៈបច្ចុប្បន្នលោក កំពុងជាប់ឃុំនៅក្នុងផ្ទះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នៅថ្ងៃទី១០ ធ្នូនេះ ដែលអមដោយរូបភាព លោក កឹម សុខា នោះបានឲ្យដឹងថា “នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យើងអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ ទៅលើគ្រប់អ្នកទោសនយោបាយទាំងអស់”។

សូមរំលឹកផងដែរថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ បទសន្ធិដ្ឋិភាពជាមួយបរទេសជាអំពើត្រូវរ៉ូវគ្នា ដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធ នាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post