ភ្នំពេញៈ សមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានបង្ក្រាបករណីចែកចាយរូបភាព និងសម្ភារអាសអាភាស នៃកុមារតាមប្រព័ន្ធអ៊ីនធើណិត ក្នុងទីតាំងចំនួន៣ផ្សេងគ្នា ដោយឃាត់ខ្លួនជនជាតិចិន៩នាក់ ។
តាមរបាយការណ៍របស់នគរបាល នៃស្នងការនគរបាលខេត្តបង្ហាញថា ទីតាំងទី១-ផ្ទះលេខ E២១ បុរីអាក់ខេត ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ឃាត់ខ្លួនម្នាក់ រួមនឹងវត្ថុតាងមួយចំនួន ។ ទី២-ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ឃាត់ខ្លួន៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ។ ទី៣-បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ឃាត់ខ្លួនមនុស្ស៣នាក់ រួមនឹងវត្ថុតាងមួយចំនួន ។
ប្រភពបន្តថា ជនសង្ស័យទាំង៩នាក់ ដែលឃាត់ខ្លួនទី១ឈ្មោះ PAN ZHIFU ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៤៣៦៧១៥៧៣ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី២ឈ្មោះHUANG XINFA ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៦២៤៨០១ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី៣ ឈ្មោះ HUANG FULONG ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC៧៤០១១៥០ ទិដ្ឋាការប្រភេទEB ។ ទី៤ឈ្មោះWEI JIBO ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២៦២២៩៨៧ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី៥ឈ្មោះ GU SHENGFENG ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៥ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី៦ឈ្មោះLI WEIMING ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៦ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី៧ ឈ្មោះPAN XIADONG ភេទ ប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC២៣០៣៦២១ ទិដ្ឋាការប្រភេទទេសចរណ៍ ។ ទី៨ឈ្មោះ PAN ZONGJI ភេទប្រុស កើតឆ្នាំ១៩៨២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខED១៦៦៧២០៥ ទិដ្ឋាការប្រភេទEI ។ និងទី៩ ឈ្មោះ DAI GUANGQIANG ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE ៦៣៦៩៥៨៤ ទិដ្ឋាការប្រភេទ EI។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕