header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ប្រើល្បិចខ្ចីទូរស័ព្ទយកមកចុចបំភ្លឺ ដើម្បីបើកភ្លើង បែរជាមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ មានអីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីយប់ នៅចំណុចរោងទុកចោលផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន ដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកOPPO និងនាឡិការដៃពណ៌ខ្មៅ ចំនួន១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជនរងគ្រោះបានដឹកជនសង្ស័យចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានខ្ចីទូរស័ព្ទពីជនរងគ្រោះទៅបំភ្លឺមើលបើកភ្លើង ក្រោយខ្ចីទូរស័ព្ទពីជនរងគ្រោះបានហើយជនសង្ស័យបានពួនក្នុងរោងមិនព្រមប្រគល់ទូរស័ព្ទដៃឲ្យជនរងគ្រោះវិញ ដោយឃើញបាត់យូរ ជនរងគ្រោះបានស្រែកហៅជនសង្ស័យ តែមិនឆ្លើយតប ភ្លាមនោះកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ពីដំណើររឿងហេតុខាងលើ ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post