header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ មន្ត្រីយោធាម្នាក់ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យម្នាក់ ជាមនុស្សញៀនថ្នាំ យកកាំបិតមកអារ.ក ដើម្បីជម្រះគំនុំចាស់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦៖២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ ជនសង្ស័យឈ្មោះ សង សារ៉ាត់ (ហៅឆិច) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។

បើតាមប្រភពពីអ្នកជិតខាង បានបញ្ជាក់ថា ជានសង្ស័យទើបចេញពីជក់សារធាតុញៀននៅព្រៃខាងកើតផ្ទះ ក៏ដើរចូលទៅផ្ទះជនរងគ្រោះ ដែលមានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នា មុខរបរ មន្ត្រីយោធាសឹករងតាកែវ។ ប្រភពដដែលបន្តថា ជនរងគ្រោះកំពុងអង្គុយលើកៅអីមើលទូរទស្សន៍នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យទៅផ្ទះរបស់គេយកកាំបិតកញ្ចែតចូលទៅអារ.កជនរងគ្រោះឆៅៗ ដោយពុំដឹងខ្លួន បណ្តាលឲ្យមានរបួសធ្ងន់នៅត្រង់កផ្នែកខាងមុខ នឹងរបួសស្នាមនៅប្រអប់ដៃឆ្វេង។ ឃើញដូចនោះឈ្មោះ ម៉ុក សោភា ជាប្រពន្ធ និងឈ្មោះ ប៉ូ ពិសី ជាកូនស្រី បានចូលទៅជួយចាប់ជនសង្ស័យបានជាមួយនិងវត្ថុតាងនៅខាងមុខផ្ទះ។

នៅមុខសមត្ថកិច្ចជនសង្ស័យ បានបញ្ជាក់ថា ខ្លួនមានគុំនំជាមួយជនរងគ្រោះជាយូរមកហើយដោយជនរងគ្រោះធ្វើអំពើដាក់គេ។ ជាលទ្ធផលជំនាញបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យក្នុងករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post