header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ វិមាននយោបាយ «ឈ្នះឈ្នះ» នឹងត្រូវសម្ពោធហើយ ដោយសម្តេចតេជោ បានគូសបញ្ជាក់ថា ការសម្ពោធវិមាន "ឈ្នះ ឈ្នះ" នេះ ដើម្បីរំឭកទៅដល់ការបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពជាតិជាលើកដំបូង ក្នុងរយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន «ហ៊ុន សែន» តែម្នាក់ មិនអាចបង្រួបបង្រួម និងរំដោះប្រទេសជាតិបាននោះទេ គឺមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។ ដូច្នេះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រដល់សមិទ្ធផលរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យកម្មករកម្មការិនីទាំងអស់ ត្រូវរួមគ្នាការពារឲ្យខានតែបាន នូវសុខសន្តិភាពមួយនេះ។

សម្តេចតេជោ បានថ្លែងបែបនេះ នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គ្រាដែលសម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីប្រមាណ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ហើយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករកម្មការិនី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាជំនួបលើកចុងក្រោយហើយ សម្រាប់ឆ្នាំ២០១៨នេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post