header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឧត្តមានជ័យៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានអនុវត្តដីការបញ្ជាឲ្យចូលខ្លួន លើជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ ដែលត្រូវបានក្រុមហ៊ុនអនឡាញអូរស្មាច់រីសត ប្តឹងពីបទរំលោភលើទំនុកចិត្ត លួចដកលុយពីក្នុងកុងរបស់ក្រុមហ៊ុនបង្វិលបញ្ចូលក្នុងកុងផ្ទាល់ខ្លួនឯង ចំនួន៣១ម៉ឺនដុល្លារ។

ជនសង្ស័យទាំង២នាក់ ដែលតុលាការបញ្ជាឲ្យចូលខ្លួន ទី១.ឈ្មោះ ចៅ ហាំង ភេទប្រុស អាយុ២៤ឆ្នាំ។ ទី២.ឈ្មោះ ឈិង ចាឈឹង ភេទប្រុស អាយុ១៩ឆ្នាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ប៉ុន្តែ ត្រូវបានលោក គង់ រតនា ព្រះរាជអាជ្ញារងអមតុលាការសាកសួររួច ក៏បានសម្រេចដោះលែងឲ្យត្រឡប់ទៅវិញបាត់ទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post