header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ( វិល្លាម ) សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោក នៅយប់ថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ បានលើកឡើងជាសំនួរប៉ុន្មាន ឃ្លា តាមរយៈគណនីហ្វេសប៊ុកលោកផ្ទាល់ បង្កជាការងឿងឆ្ងល់សម្រាប់មហាជន ថាតើលោក សម្ដៅទៅលើឧកញ៉ារូបណា ហើយថាតើនឹងមានការបកស្រាយបែបណា ? និងវិវឌ្ឍន៍ទៅជាយ៉ាងណាបន្តទៀត ? ទាំងនេះជាអ្វីដែលមហាជនរង់ចាំមើល ។

ដោយការចោទសួររបស់លោកថា ៖

  • ក្លឹប បានបង់ពន្ធឬនៅ ? ហាង បានបង់ពន្ធឬនៅ ?
  • កាលពីសម័យរកស៊ីជាមួយផ្លាកពាណិជ្ជកម្មមានពាក់ព័ន្ធលុយខ្មៅគគោក មកដល់ថ្ងៃនេះបាន Clear ហេីយឬនៅ ?
  • ឪពុកមានពាក់ព័ន្ធ និងបណ្ដាញចារកម្មពេលនេះនិយាយខ្មែរច្បាស់ឬនៅ ?

លោកបានបន្ថែមថា៖ បេីនៅទេ ចាំខ្ញុំជួយយក ភស្តុតាង ជម្រុញទៅអាជ្ញាធរដេីម្បីអោយពិនិត្យបន្ថែម ។ អោយគេដឹងថាមានឧកញ៉ា មួយចំនួនយកសប្បុរសធម៌បិទបាំងអំពេីថោកទាបជាច្រេីន ។ សូមបញ្ជាក់ បទល្មេីសមួយចំនួនមិនទាន់ផុត អាជ្ញាយុកាល ទេ ។

ហើយក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរថា ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានសិទ្ធិតាមដានដំណេីរការអនុវត្តន៍ច្បាប់ និងផ្ដល់តំរុយល្មេីសនានាអោយនាយករដ្ឋមន្ត្រីបានដឹង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post