header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត បនរកាសសាលក្រមសមនរេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ពីបទទិញពេស្យាចារកុមារ និងបទអូសទាញពេស្យាចារកុមារ។

សាលក្រមតុលាការក៏បានបង្គាប់អោយជនត្រូវចោទសងជំងឺចិត្តអោយកុមារីវៀតណាមប៣នាក់កកនុងទឹកប្រាក់ចំនួន១២ ០០០ដុល្លារផងដែរ ហើយបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងសាលក្រម។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ Cliv Robert Kingsley អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស និង ឈ្មោះ ជា សុចាន់ធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។

Robert Kingsley និងជា សុចាន់ធី ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនកាលពីថ្ងៃទី ២៩មេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់ទួទំពួង១ខណ្ឌចម្ការមន ជាមួយនិងកុមារីវៀតណាមក្មេងៗ៤នាក់ ។

ការចាប់ខ្លួនលោករ៉ូបឺតនិងប្រពន្ធជនជាតិវៀតណាមដោយសារអាជ្ញាធររកឃើញថា លោករ៉ូបឹតបានអូសទាញកុមារីវៀតណាមក្មេងៗមកធ្វើជាកូនចិញ្ចឹមហើយក៏ឆ្លៀតកេងប្រវ័ញ្ជផ្លូវភេទជាមួយក្មេងៗទាំងនោះ។

នៅក្នុងសវនាការអសាធារណៈកាលពីដើមខែធ្នូ លោករ៉ូបឹតនិងប្រពន្ធរបស់គាត់បានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែលោកគ្មានភស្តុតាងដើម្បីដោះបន្ទុកទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post