header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនចំនួន១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ចំនួន២ទីតាំងផ្សេងគ្នា ក្នុងទឹកដីខណ្ឌច្បារអំពៅ កាលពីម៉ោង៩៖៣០នាទីព្រឹកថ្ងៃ​អង្គារ ៣រោច ខែមិគសិរ ​ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​។

ប្រតិបត្តិការនេះ ធ្វើឡើងដោយ​កម្លាំងផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក កិម រតនា អធិការរងខណ្ឌ​ សហការ​ជាមួយលោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍​ និង កម្លាំង​ការិយាល័យអនុវត្តន៍និតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលពិនិត្យរកឃើញជនជាតិចិន​ពីរទីតាំងសរុបចំនួន​១០នាក់ ១ទីតាំង ស្ថិតនៅក្នុងផ្ទះលេខ N 200 ឃាត់ជនជាតិចិនចំនួន៤នាក់ និងផ្ទះលេខ N ២៣២ ឃាត់ជនជាតិចិនចំនួន៦នាក់ ផ្លូវលេខ ប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតវត្ថតាងមួយចំនួន។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិចិនទាំង១០នាក់ខាងលើ សមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុនៅឡើយទេ អាចជាប់សង្ស័យរឿងជំរិតទារប្រាក់តាមប្រពន្ធអ៊ីធើណេត។

ក្រោយការឃាត់ខ្លួន ជនជាតិចិត្តទាំងនោះ ត្រូវបាន​បញ្ជូនទៅអគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៏ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ក្រោយ​ការចុះប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ១២៖ ៣០នាទីថ្ងៃដដែល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post