ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានទម្លាយសារសម្តេចតេជោ ផ្ញើជូនពាក់ព័ន្ធនឹងអ្នកនយោបាយជាប់បម្រាម ហើយអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកថា អ្នកនៅតាម សម រង្ស៊ី នឹងត្រូវជាប់ជាប់ទោសដដែល ចំណែកអ្នកផ្សេងមិនដើរតាមគំនិតលោក សម រង្ស៊ី នោះ អាចនឹងត្រូវផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ តាមអំណាចនៃច្បាប់ ដែលនឹងចូលជាធរមាននៅពេលខាងមុខនេះ។
ការលើកឡើងរបស់អតីតឧត្តមក្រឹប្រឹក្សាគណបក្សសង្គ្រោះជាតិនេះ ខណៈដែលសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួយ) ត្រូវបានឆ្លងផុតដៃរបស់ព្រឹទ្ធសភាហើយ(អនុម័ត) នៅព្រឹ កថ្ងៃទី២៥ ធ្នូនេះ។
លោក គង់ គាំ បានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថា ឆ្នាំ២០១៨ មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ (២០១៨-២០២៣) មិនមែនតែខ្ញុំ គង់ គាំ ម្នាក់ ដែលធ្វើលិខិតសុំសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសូមជួយផ្តល់យុត្តិធម៌លើកបម្រាមធ្វើនយោបាយដល់រូបខ្ញុំ។
លោកបញ្ជាក់ថា «នៅពិធីមួយក្នុងវត្តឈូកវ៉ា មុនដំណើរទៅកាន់ប្រទេសអូស្ត្រាលី សម្តេចនា យករដ្ឋមន្ត្រីបានទម្លាយសារពីអ្នកនយោបាយជាប់បម្រាមផ្សេងទៀតថា "មុនអញ្ជើញទៅប្រ ទេសអូស្ត្រាលី សូមលោកពូជួយ...»។
លោកបន្តថា បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួនមួយ) បើកឲ្យអ្នកនយោបាយជាប់បម្រាម១១៨រូប អាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ តើប៉ុន្មាននាក់មិនសុំ (តាម សម រង្ស៊ី និងក្រុមមានទោសបន្ត) ប៉ុន្មាននាក់រារែក ប៉ុន្មាននាក់គោរពច្បាប់ប្រទេស ដើម្បីប្រើប្រាស់សិទ្ធិ។ សិទ្ធិសម័យបុព្វកាល សិទ្ធិដែលរដ្ឋធម្មនុញ្ញបាន ចែងត្រូវកំណត់ដោយច្បាប់។
លោកបានបញ្ជាក់ថា «ច្បាប់បិទច្រក ច្បាប់បើកច្រក។ ខ្ញុំ គង់ គាំ និង គង់ បូរ៉ា មិនធ្វើចំណាប់ខ្មាំងរបស់មេដឹកនាំ និងគណបក្សនយោបាយក្រៅច្បាប់ទេ»។
ជាមួយគ្នានោះដែរ លោក គង់ គាំ ក៏ទម្លាយពីបញ្ហាផ្ទៃក្នុងក៏ដូចជាគោលនយោបាយរបស់អតីតសង្គ្រោះជាតិ ពិសេសគំនិតលោក សម រង្ស៊ី យ៉ាងដូច្នេះថា ទាំងមជ្ឈដ្ឋានជាតិ និងអន្ត រជាតិ បានដឹងច្បាស់លាស់រួចទៅហើយថា លោកស្រី មួ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានពីររូប ក្នុងចំណោមបីរូប គឺជាកូនអុកដែល សម រង្ស៊ី រៀបចំសម្រាប់គាំទ្រខ្លួន ពេលត្រូវយកប្រៀបលើ កឹម សុខា។
លោកបន្តថា លោកស្រី មួ សុខហួរ និងលោក អេង ឆៃអ៊ាង ក្រោយលោក សម រង្ស៊ី ជួបសមាជិកសភាសហរដ្ឋអាមេរិក ដែលទំនងជាអន្តរជាតិយល់ថា តួនាទីប្រធានស្តីទី CNRP របស់សម រង្ស៊ី មិនអាចទទួលយកបានឡើយ ទើបបន្ថែមសារជួយភាពឯកា។
លោកបន្តថា លំហសម្តែងមតិ និងការជួបជុំ ដែលបម្រើផែនការបំផុសអតីតសមាជិក CNRP (ក្រៅច្បាប់) និងអ្នកគាំទ្រឲ្យងើបឈរ (ទាំងក្រៅប្រទេស ទាំងក្នុងប្រទេស) ហួសពីក្របខ័ណ្ឌ ជជែក ឬតវ៉ាធម្មតា ឈានទៅបង្កចលាចល និងអសន្តិសុខ ដែលប្រទេស និងប្រជាពលរដ្ឋក ម្ពុជា មិនចង់ឃើញការបាត់បង់សណ្តាប់ធ្នាប់ ស្ថេរភាព និងចេរភាពនៃជីវភាព និងការអភិវឌ្ឍ ដែលមានការចូលរួមពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អ្នកស្ថាបនានិយម និងបញ្ចៀសឧក្រិដ្ឋកម្ម វិនាសកម្មនិយម។
សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីបញ្ហាផ្ទៃក្នុងរបស់បក្សប្រឆាំងកំពុងបែកបាក់។ ពោលគឺនៅពេលច្បាប់វិសោធនកម្មច្បាប់គណបក្សន យោបាយចូលជាធរមាន នឹងបើកផ្លូវឲ្យអ្នកនយោបាយប្រឆាំង មានសិទ្ធិធ្វើនយោបាយឡើងវិញតាមកំណត់របស់ច្បាប់៕