header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខការទូតកម្ពុជា បានច្រានចោលចំពោះការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនថា ប្រទេសចិនកំពុងកសាងមូលដ្ឋានយោធានៅលើទឹកដីប្រទេសកម្ពុជា ហើយបញ្ហានេះ ត្រូវរាជរដ្ឋាភិបាលបានស្រាយបំភ្លឺ ចំពោះការចោទប្រកាន់នេះ រួចរាល់អស់ហើយ។

នេះ​បើតាមការលើកឡើងរបស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបរវាង លោក​ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តការអន្ដរជាតិ ជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ទើបតែងតាំងថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ។

លោកបន្ដថា កន្លងមកប្រទេសកម្ពុជា ធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការសមយុទ្ធផ្នែកយោធារវាងប្រទេសទាំងពីរ ដែលជាសិទ្ធិអធិបតេយ្យ កំណត់ក្នុងរដ្ឋធម្មនុញ្ញក្នុងមាត្រ៥៣ ដែលបានកំណត់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា មានសិទ្ធិទទួលជំនួយ និងធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដាប្រទេសជាមិត្ត ហើយនៅក្នុងមាត្រាដដែល ក៏មិនអនុញ្ញាតឲ្យកម្ពុជាមានមូលដ្ឋានយោធា ក៏​ដូចជាការបញ្ជូនកងទ័ពទៅក្រៅប្រទេស លើកលែងតែក្នុងក្របខ័ណ្ឌរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រូវការវត្តមាន យោធាបរទេស មកការពារសន្ដិសុខ ការពារប្រទេសកម្ពុជានោះទេ ហើយក៏មិនត្រូវការអន្ដរាគមន៍យោធាបរទេសមកជួយវាយប្រហារទៅលើប្រទេសមួយដែរ ព្រោះថា កម្ពុជាប្រកាន់នូវគោលនយោបាយអព្យាក្រិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post