header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យជាយុវតីម្នាក់ ករណីសង្ស័យជួញដូរគ្រឿងញៀន ដោយដកហូតបាន ថ្នាំញៀន៧កញ្ចប់នៅចំណុចសំណង់មិនរាបរយ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យជាយុវតីម្នាក់ឈ្មោះ ហេង ស្រីង៉ា ហៅ ស្រីកា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន។វត្ថុតាងរួមមានៈក្រាមពណ៌សរថ្លា(គ្រឿងញៀន)ចំនួន ០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១កញ្ចប់​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១​ ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួននិងប្រាក់រៀលចំនួនដប់បីម៉ឺន(១៣០.០០០)។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post