header ads

Sponsor

បាត់ដំបងៈ កំហុសអ្នកណា? ចាំងភ្លើងឡាន...ហុងដាឌ្រីម ព្រលះហុងដាឌ្រីម បណ្ដាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង៥៖៥០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចលើដងផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៤-៦៥ ក្រុមទី៥ ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-0809 បើកបរដោយឈ្មោះ ឆាន សំអូន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបើកម៉ូតូចេញពីផ្ទះ មកធ្វើការនៅមន្ទីរពេទ្យភូមិភាគ៥ ស្រុកសំពៅលូន ពីត្បូងមកជើង មកដល់ចំណុចកើតហេតុ ដោយចាំងនឹងភ្លើងឡាន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1F- 5533 ដែលឈប់ចាក់សាំងលើចិញ្ចើមផ្លូវខាងស្ដាំដៃពេញទំហឹងតែម្ដង។

សមត្ថកិច្ចបន្តថា អ្នកបើកបររងគ្រោះ ឈ្មោះ សេន សុំ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន(រងរបួសស្រាល) ឌុបប្រពន្ធឈ្មោះ ចាន់ រឿន អាយុ៦២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកអ្នករងរបួស ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post