header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តបាឡែន បុកជាមួយរថយន្តដឹកត្រី ប្រភេទកង់៦ បញ្ច្រាសទិសគ្នាលាន់ដូចរន្ទះ បណ្តាលឱ្យស្លាប់២នាក់ និងរបួស២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតផ្លូវ៥០ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកូន ដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តធុនតូច (បាឡែន) បើកពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បាន​ឡើងជែង ហើយក៏ជ្រុល​ទៅបុករថយន្តធុនធំដឹកត្រី បើកបរពីកើតមកលិច (ច្រាសទិសគ្នា) បណ្តាលឲ្យ​របួសមនុស្សធ្ងន់ចំនួន២នាក់(ស្រី) និងស្លាប់២នាក់ (ប្រុស)។

លោកបានបន្តទៀតថា ចំពោះស្រ្តីពីរនាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់លោក នួន នីគីដា  អ្នកជួយផ្នែកមនុស្សធម៌ ប្រចាំក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មី២៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post