header ads

Sponsor

រិទ្ធី

សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចែកសៀវភៅរាប់ម៉ឺនក្បាល ក្នុងពិធីតាំងពិព័ណ៍សៀវភៅថ្នាក់ជាតិប្រចាំឆ្នាំនៅបណ្ណាល័យជាតិ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៧ល្ងាច។

សៀវភៅដែលសម្តេចគ្រោងនឹងចែកជូនជាចំណងដៃដល់អ្នកចូលចិត្តអានសៀវភៅទាំងឡាយនោះ មានបីប្រភេទ ដែលមានចំណងជើងខុសៗគ្នា គឺសៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង។

កូនប្រសារសម្តេច ហ៊ុន សែន គឺលោក ឌី វិជ្ជា ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំចែកចាយសៀវភៅទាំងបីប្រភេទនេះ បានបញ្ជាក់ថា៖ ការចែកជូនសៀវភៅទាំងនេះ ជាបំណងល្អរបស់សម្តេចតេជោ ដើម្បីលើកស្ទួយ និងជំរុញវិស័យអំណាននៅកម្ពុជាឱ្យកាន់តែផុសផុលទូទាំងប្រទេស។

សូមបញ្ជាក់ថា ពិធីតាំងពិព័ណ៍សៀវភៅថ្នាក់ជាតិលើកទី៧ ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ៖ សៀវភៅរស់ ចំណេះរីក នៅបណ្ណាល័យជាតិ ដែលបើកឱ្យចូលទស្សនាដោយសេរី ឥតគិតប្រាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post