header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ជនសង្ស័យម្នាក់ ជាកម្មករសំណង់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយធ្វើការឃាត់ខ្លួនកាលពីថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹងពីម្តាយជនរងគ្រោះថាជងសង្ស័យបានរំលោភកូនរបស់គាត់។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ នា ណាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាកម្មករសំណង់ ត្រូវបានឃាត់ខ្លួន​ ពីបទរំលោភសេពសន្ថវលើប្អូនថ្លៃរបស់ខ្លួនឯង ដែលបានប្រព្រឹទ្ធនៅត្រង់ចំណុចក្នុងព្រៃផ្លូវលំខាងក្រោយរបងខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកអធិការ បានឲ្យ​ដឹងទៀតថា ជនរងគ្រោះឈ្មោះ គ ស ន ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យខាងលើ។ ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាបាន​នាំក្មេងស្រីរងគ្រោះ (ប្អូនថ្លៃ) ទៅរំលោភនៅទីតាំងកើតហេតុខាងលើពិតប្រាកដមែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post