header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានយកកាំបិតប៉ាំងតោដេញកាប់ម្ដាយ របស់ខ្លួនមិនឲ្យចូលផ្ទះឡើយ សង្ស័យបែកថ្នាំហើយមើលទៅ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះ របស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្កឲ្យមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅត្រង់ចំណុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

លោក គល់ យី អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាកូនប្រុស ឈ្មោះ មន្នី ច័ន្ទតារា (ហៅញ៉ាញ់) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀន គឺបានអនុត្តឡើងភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប័ងតោចំនួន១ ផ្លែកាំបិតផ្គាក់ចំនួន១ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលបង្កអំពើហិង្សាក្នុងគ្រួសារ (ទាញកាំបិតដេញកាប់ម្ដាយរបស់ខ្លួនមិនឲ្យចូលផ្ទះ) បន្ទាប់ពីឃាត់ខ្លួន រួមជាមួយវត្ថុតាង ត្រូវបាននាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post