header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នានិងត្រូវរថភ្លើងមកបុកបន្ថែមទៀតបណ្តាលឲ្យមានអ្នករងរបួស ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៨ព្រឹក ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុអោយបានដឹងថា រថយន្ត២តោនកន្លះពាក់ស្លាកលេខ បាត់ដំបង 3A-0380 បានបើកឆ្លងផ្លូវរថភ្លើងមិនផុតក៏ត្រូវរថភ្លើងបុកធ្វើឲ្យរថយន្ត២តោនកន្លះជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2H-6344 និងទៅបុកម៉ូតូអាសង់ឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ពីរនាក់ប្តីប្រពន្ធត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកសម្រួលចរាចរណ៍និងវាស់វែងរថយន្តយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post