header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តបាកុង៤គ្រឿងបើកចេញពីភូមិសាស្ត្រនៃខេត្តស្ទឹងត្រែង បានឆ្លងកាត់ស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះមកស្រុកកោះញែកខេត្តមណ្ឌលគិរី ដែលរថយន្តបាកុងទាំង៤គ្រឿងនោះ បានដឹកជញ្ជូនសម្ភារ កែច្នៃមួយចំនួន ដូចជា រណាយន្តកែច្នៃ ម៉ាស៊ីនត្រង់ស៊ីន័រជាច្រើនគ្រឿងសម្រាប់កាប់ផ្តួលឈើផងដែរ ។

ការឃាត់រថយន្តបាកុងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចដែលចុះឃាត់បាកុងខាងលើបានបង្ហើបឲ្យដឹងថា ដោយដឹកនាំកម្លាំងលោក សាយ ចម្រើន អភិបាលរងស្រុកកូនមុំ ឲ្យចុះឃាត់បាកុងចំនួន៤គ្រឿងដែលបានដឹកសម្ភារកែច្នៃឈើមួយចំនួនធំ ។

ប្រភពបន្តថា លោកអភិបាលស្រុកកូនមុំបានរាយការណ៍ ទៅអភិបាលខេត្តដោយមានរថយន្តបាកុង៤គ្រឿង បើកឆ្លងកាត់នៅក្នុងភូមិសាស្ត្រនៃស្រុកកូនមុំ ហើយលោកអភិបាលខេត្តបានបញ្ជា ឲ្យលោកអភិបាលស្រុកឃាត់រថយន្តបាកុងខាងលើនេះតែម្តង ។

លោកថា ក្រោយពីឃាត់រថយន្តបាកុងនេះមក ភ្លាមៗនោះ មានអន្តរាគមន៍ពីសមត្ថកិច្ចនៅក្នុងខេត្តឲ្យដោះលែង ប៉ុន្តែលោកអភិបាលស្រុកមិនយល់ព្រមនោះឡើយ នេះជាបទបញ្ជាពីលោកអភិបាលខេត្ត ។

លោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យ cam post ដឹងនៅព្រឹកថ្ងៃទី៩ ធ្នូនេះ ថា រថយន្តបាកុង៤គ្រឿងនេះ លោកហ្នឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post