header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោក អាចារ្យធំ បានបង្ហាញនូវអារម្មណ៍សោកស្តាយបំផុត គឺការសម្តែងល្ខោនខោលដោយក្រុមសិល្បៈហ្វូណន ដែលបានរៀបចំនៅរមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានអ្នកចូលរួមទស្សនាតែ៤នាក់ប៉ុនណោះ។

លោក អាចារ្យធំ បានបង្ហោះសារ អមជាមួយនឹងវិដេអូហួសចិត្ត និងអាណិតល្ខោនខោលរបស់ខ្មែរថា ”ដល់ម៉ោងសម្ដែងល្ខោនខោលហើយ មានអ្នកមកមើលតែ៤នាក់។ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៨ សារដ៏មហាឈឺចាប់ចំពោះអ្នកវប្បធម៌យើង។ ឱ!អ្នកមនុស្សខ្មែរអើយ លោកទៅណាអស់ហើយ! ស្រឡាញ់វប្បធម៌ណាស់ ម្ដេចទុកអ្នកវប្បធម៌ឱ្យវេទនាយ៉ាងដូច្នេះ??? តើវាសនាមរតកវប្បធម៌ខ្មែរ ដ៏អច្ឆរិយៈមួយនេះ មានអ្នកគាំទ្រយកមុខតែក្នុងហ្វេសប៊ុកទេមែនទេ???”

លោកបន្តទៀតថា “ព្រោះតែមនសិការ គោរពស្រឡាញ់ រួមអភិរក្ស វប្បធម៌ដូនតាឱ្យបន្តគង់វង់ ពួកគេតស៊ូមិនចុះចាញ់ឡើយ។ បាយប្រអប់ បាយថង់ ដេកផ្ទាល់ឥដ្ឋ វាជារឿងសាមញ្ញរបស់ពួកគេទៅហើយ តែគ្រាន់តែមកអើតក៏មិនមកដែរ អរគុណ”

មានមតិចំពោះការបង្ហោះហ្វេសប៊ុករបស់អាចា្យធំ បងប្អូនបានមានមតិយ៉ាងដូច្នេះថា “ការសម្ដែងគួរជ្រើសថ្ងៃសម្រាក សៅរ៍ អាទិត្យ ឬថ្ងៃឈប់ណាមួយ បើប្អូនសម្ដែងចំថ្ងៃសិស្សរៀន គេធ្វើការ មានអ្នកណាទៅមើល ស្ត្រីមេផ្ទះក៏ទៅមិនកើតដែរ រវល់ធើបាយអោយកូនៗហូប។ ហើយសូមផ្សព្វផ្សាយឲ្យទូលាយ។ បើសម្ដែងថ្ងៃធ្វើការអីចឹងត្រូវ សម្ដែងឲ្យទៀងទាត់ គេនឹងលៃលកពេលវេលាបាន។ បន្ទោសអ្នកមើលមិនបានទេ ម្យ៉ាងកត្តាជីវភាពផងដែរ។ ពួកយើងជំនាន់នេះ មានតែការតស៊ូលើមុខជំនាញរៀងៗខ្លួន ទើបអាទិភាពជាតិយើងទៅមុខទៀត ពួកយើងខិតខំខ្លាំងណាស់ រាល់ថ្ងៃ គ្មានអ្នកណាទំនេរទេកុំបន្ទោសគ្នា”

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Keno Stressful បានប្រាប់ថា “ពួកយើងសម្តែងតាំងពីថ្ងៃទី៨មកម្ល៉េះ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post