
យុវជនដែលធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀនទាំងពីរនោះ ទី១-ឈ្មោះ ហួន សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ២ឈ្មោះ ឃុត សម្បត្តិប៊ុនលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មាទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនយុវជនទាំងពីរ បានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនបាន៤ខែមកហើយ ហើយសមត្ថកិច្ចធ្វើតេស្តទឹកនោមពិតជាមានសារធាតុញៀនក្នុងប្រាកដមែន។ យុវជនទាំង២នាក់ តាមរយៈសាកសួរយកចម្លើយមុខសញ្ញទាំង២នាក់នេះ មានឆន្ទៈ និងស្ម័គ្រចិត្តទៅបន្សាបសារធាតុដោយខ្លួនឯងផង។
បច្ចុប្បន្នយុវជនទាំងពីរ បានឃាត់បណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីអនុវត្តនិតិវិធីបញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន៕



