header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសន្យានៅចំពោះមុខអ្នកគាំទ្រជាច្រើនរយនាក់ នៅរដ្ឋចចា សហរដ្ឋអាមេរិកថា លោកឈប់ឆ្លើយឆ្លង ឬប្រកែកគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាទៀតហើយ ខណៈលោក សម រង្ស៊ី ប្រាប់អ្នកគាំទ្រ ក៏ដូចជាសកម្មជនរបស់ខ្លួនថា មុនធ្វើអ្វីមួយ ត្រូវគិតឲ្យម៉ត់ចត់សិន។

លោក សម រង្ស៊ី លើកឡើងបែបនេះ ក្រោយពេលសម្ដេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ពី​ពេលនេះតទៅ ឈប់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ទៀតហើយ ពីព្រោះគ្មានផលប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិ គឺមានតែខាតបង់ទៅវិញ។ សម្តេចបន្តថា លោក សម រង្ស៊ី មួយថ្ងៃៗ គ្មានគិតធ្វើអី្វទេ ចាំតែសរសេរលើហ្វេសប៊ុក ដើម្បីបញ្ឆេះកំហឹងសម្តេចប៉ុណ្ណោះ ក្នុងគោលបំណងឲ្យសម្តេច ឆ្លើយតបទៅវិញ។

ក្នុងសន្និសីទពិភពលោក នៅទីក្រុង Atlanta រដ្ឋចចា សហរដ្ឋអាមេរិក រៀបចំដោយសាខាអតីតគណបក្សសង្គ្រោះជាតិ ទូទាំងពិភពលោក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ លោក សម រង្ស៊ី បានថ្លែងថា ខ្ញុំឈប់វាយប្រហារ ដូច្នេះខាងលោក (សម្តេចតេជោ) សូមឈប់ដែរ ហើយរឿងធ្វើអី សូម្បីតែនិយាយ សូម្បីតែគិត សូម្បីតែធ្វើ បើក្នុងគំនិតរួបរួមគ្នាចាំយើងធ្វើ។ សូមកុំចេញពាក្យសម្ដីមុនធ្វើអីត្រូវគិតសិន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post