header ads

Sponsor



PH

ដោយមានការគាំទ្រយ៉ាងខ្លាំង និង ដើម្បីឆ្លើយតបនឹងសំណើររបស់អតិថិជន បុរី ប៉េង ហួត នៅបន្តការបញ្ចុះតម្លៃពិសេសរហូតដល់ ៣% និងការផ្តល់ជូនរំលស់១០០% ដោយគ្មានប្រាក់កក់ ពីគម្រោងថ្មីដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A ចំងាយ៥០០ ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប)។  សូមអញ្ជើញរួសរាន់មកទទួលយកការផ្តល់ជូនដ៏ពិសេសនេះ ដែលមានសុពលភាព ត្រឹមថ្ងៃទី៣១ ខែធ្នូ ដំណាច់ឆ្នាំ២០១៨ នេះតែប៉ុណ្ណោះ។

ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ500 ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីការរំពឹងទុក។

ចំណែកឯលំនៅដ្ឋានក្នុងគម្រោង ខាងលើនេះវិញ រួមមាន វីឡាទោល វីឡាភ្លោះម៉ូតថ្មីៗ វីឡាកូនកាត់ និងហ្សបហោស៍សម្រាប់ប្រកបអាជីវកម្ម ដែលសុទ្ធសឹងតែជា លំនៅដ្ឋានប្រណីត និង រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដោយឈរលើគុណភាពរឹងមាំនៃសំណង់ រចនាបថទាន់សម័យ សោភណ្ឌភាព ដែលនាំមកនូវភាពទំនើបនិងទាន់សម័យ។

សូមបញ្ជាក់ផងដែរថា ខណ្ឌជ្រោយចង្វារ ផ្លូវជាតិលេខ៦A កំពុងតែអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលកំពុងតែរីកដុះដាលទៅដោយ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ជាពិសេសតំបន់ព្រែកលាបផ្ទាល់តែម្តង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត




@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post