header ads

Sponsor

កោះកុង ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​វែង បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ គ.ច ភេទ​ស្រី អាយុ១៤ឆ្នាំ ប្តឹងឈ្មោះ​មាស អ៊ុយ ហៅ​ពៅ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ បាន​លួងលោម​ខ្លួន​រួមភេទ​បាន​ចំនួន៩លើក នៅ​រហូត​មាន​ផ្ទៃពោះ៦ខែ​ជាង នៅ​កន្លែង​បេះ​ផ្កា​កំ​ផ្លោក ក្បែរ​ផ្ទះ កាលពីថ្ងៃទី២០ ខែ​ឆ្នូ ឆ្នាំ២០១៨ ។


ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​បាន​ទៅ​នាំខ្លួន​ឈ្មោះ មាស អ៊ុយ មក​សាកសួរ ហើយ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត​ដូច​ជនរងគ្រោះ​ពិតប្រាកដ​មែន។ ករណីនេះ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post