header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយបញ្ចប់ការស៊ើបអង្កេតភ្លាមៗ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានឆ្លៀតឱកាសទៅលបឆ្មក់ឡោមព័ទ្ធ រហូតបង្ក្រាបបានការជួញដូរថ្នាំញៀនមួយកន្លែង ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ២១៧៩ តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយក្នុងកិច្ចប្រតិបត្តិការនោះ ឃាត់ខ្លួនខ្មែរ និងវៀតណាមចំនួន២នាក់ ដកហូតបានថ្នាំញៀន ចំនួន១៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ រួមជាមួយឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបរាល់គ្រប់បទល្មើស ជាពិសេស ការប្រើប្រាស់ ចែកចាយ រក្សាទុក និងជួញដូរថ្នាំញៀន ក្នុង១ករណីៗ មិនមែនជាការងាយស្រួលនោះទេ ក្នុងនោះ ផ្អែកសំខាន់ទៅលើការកំណត់ឲ្យបានពីពេលវេលា និងទីតាំងប្រព្រឹត្តបទល្មើស ដែលស្ថិតក្រោមការតាមដានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ការឡោមព័ទ្ធបង្ក្រាបជាក់ស្ដែងទៅលើជនសង្ស័យឈ្មោះ យ៉ុង ស៊ីបូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ២១៧៩ ផ្លូវបេតុង ក្រុម៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ពីបទជួញដូរ) និងម្នាក់ទៀតឈ្មោះ រ៉ូ យាំងហាំង ហៅរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អធិការ បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាបភ្លាមៗ ចាំបាច់ណាស់ គឺត្រូវបន្តតាមស្រាវជ្រាវ ដោយមិនបង្អង់យូរឡើយ ក្នុងការស្វែងរកប្រភពបក្ខពួកដែលនៅសេសសល់ មុននាំជនសង្ស័យ រួមជាមួយវត្ថុតាង មកឃុំខ្លួនសាកសួរបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post