
ភ្នំពេញ ៖ ទាក់ទងនឹងរឿង លោក ឧកញ៉ា ឌួង ឆាយ និងឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) កំពុងតែក្លាយជាប្រធានបទក្ដៅ ក្រោយពីឈានដល់ការប្ដឹងផ្ដល់គ្នា ហើយមានទាំងអ្នកវែកញែកបន្តពីខាងក្រោយជាច្រើនហូរហែ និងអ្វីដែលជាការចាប់អារម្មណ៍ទៀតនោះគឺ គណនីហ្វេសប៊ុក លោក ឈួន ច័ន្ទសព្វាវុធ ដែលត្រូវបានគេស្គាល់ថាជានិស្សិតផ្នែកច្បាប់ ក៏មានការបញ្ចេញមតិលើកឡើងផងដែរថា ៖
គេមិនខ្វល់អតីតកាលអ្នកទេ តែខ្វល់ថាបច្ចុប្បន្នកាលអ្នកនៅតែខុស ខុសត្រង់ណា ? ខុសត្រង់អ្នករករឿងគេមុន អ្នកអាងអំណាចលុយមែនទេ ? ឧកញ៉ាស្រុកខ្មែរជាង៧០០នាក់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានតែ ១៧នាក់ទេ អ្នករករឿងគេមុន វាយប្រហារគេ ជេរដៀលត្មេះគេ សុទ្ធតែឆ្កែ ឆ្មា ព្រុស ជាដេីម ,ល, អ្នកមេីលទង្វេីអ្នកវិញទៅមេីលថាអ្នកខុសឬអត់ គេនិយាយពីការងារគេសោះអ្នកតបទៅគេសុទ្ធតែអសុរស សំណេររបស់អ្នកសុទ្ធតែបំពានច្បាប់ ហេីយអ្នកទទួលបានតែការគាំទ្រតែស្កតែប៉ុណ្ណោះ ។ លុះត្រាអ្នកចាស់ចិត្តគំនិតជាងមុនទេីបអ្នកទទួលបានអ្នកគាំទ្រពិត ។ អ្នកឯងបំពានច្បាប់ ហេីយអោយគេអាណិតទៀត។ ធ្វេីល្អជារឿងមួយផ្សេង ប៉ុន្តែខុសច្បាប់ជារឿងមួយផ្សឹង ។ អធ្យាស្រ័យ បេីនិយាយទៅប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត តែវាជាការពិត គាំទ្រការរិះគន់ដេីម្បីស្ថាបនា តែមិនគាំទ្រវប្បធម៍ជាន់ពន្លិច ។
យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើដំណើររឿងនេះ នឹងដំណើរការយ៉ាងណាបន្តទៅ ហើយសម្រចយ៉ាងណាដែរ?

