header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅតែពីរថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ខាងមុខ នឹងចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសកម្ពុជាវិញ ក៏កាន់តែរីកចម្រើនទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរផងដែរ។

យោងតាមទំព័ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ រហូតដល់ថ្ងៃឆ្លងឆ្នាំថ្មី២០១៩ខាងមុខ។

សម្ដេចថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសជាតិ ក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ”។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី បន្ថែមថា កម្ពុជា មានសុខសន្តិភាព ទីរមណីយដ្ឋានទេសចរណ៍ ក៏កើតមានឡើងកាន់តែច្រើនរួមទាំង វិមាន ឈ្នះ ឈ្នះ ដែលទើបបានសម្ពោធជាផ្លូវការ កាលពីម្សិលមិញនេះ។ វិមានឈ្នះឈ្នះ ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី។

នាយករដ្ឋមន្ដ្រី អំពាវនាវឲ្យពលរដ្ឋមកទស្សនា វិមាន ឈ្នះ ឈ្នះ ឲ្យបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មី ដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកម្សាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post