header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០:០០នាទីព្រឹក នៅចំណុចបរិវេណផ្សារសាប់តាលី ក្នុងប្រទេសថៃ ជាប់ច្រកទ្វារ តំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីក្រុមទម្លាក់មាសក្លែងក្លាយ ដើម្បីឆបោកយកខ្សែកមាសពិតប្រាកដពីជនរងគ្រោះ ឈ្មោះ ប៊ូ សាវ៉ាន ភេទស្រី អាយុ35ឆ្នាំ មានស្រុកកំណើតភូមិបើកទូក ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបរធ្វើកម្មករ នៅប្រទេសថៃ បណ្តាលឲ្យបាត់បង់ខ្សែកមាស ១ខ្សែ, ចិញ្ចៀនមាស១វង់ សរុបជាលុយចំនួន7,000,000រៀល (ប្រាំពីរលានរៀល) ។

លុះមកដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកផ្សារខាងលើម្តងទៀត ក៏បានឃើញជនសង្ស័យ ដែលធ្វើសកម្មភាពកាលពីលើកមុន ក៏ចាប់ឃាត់ខ្លួនបញ្ជូនមកឲ្យកម្លាំងនគរបាលវរ:ការពារព្រំដែន៨១៩ ប្រចាំការច្រកទ្វាតំបន់អូររំដួល និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីចាត់ការបន្ត ។

ជនសង្ស័យ ឈ្មោះ សុខ រី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរជាកម្មករ នៅខារ៉ាអូខេកោះតៃវ៉ាន់ ក្រុងបាត់ដំបង ចំណែកបក្ខពួកជនសង្ស័យចំនួន៣នាក់ទៀត បានរត់គេចខ្លួនបាត់ ក្នុងនោះដែរ សមត្ថកិច្ច ដកហូតបានលុយខ្មែរ 1,600,000រៀល លុយដុលារ600$ ទូរស័ព្ទ 2គ្រឿង និងខ្សែក្រឡៃ 2ខ្សែ ។

ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post