header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៨នាក់ បន្ទាប់ពីជិះម៉ូតូធំជាច្រើនគ្រឿងដេញវាយគ្នា បណ្តាលឲ្យរងរបួសទាំងសង្ខាង បង្កឲ្យមានការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវ កាលពីវេលាម៉ោង១២៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតចំណុចមុខការាស់សាំងតូតាល់ តាបមណ្តោយផ្លូវ២០០៤ កែងនិងផ្លូវដួងងៀម ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីយុវជនប្រុសស្រី៦នាក់ បានឲ្យដឹងថា មុនកើតហេតុ រូបគេបានចេញពីផឹកស៊ីនៅហាងមួយកន្លែង ម្តុំការាស់សាំង Ptt ផ្លូវ២០០៤ ជិះម៉ូតូធំចំនួនបីគ្រឿង បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខយុវជន៨នាក់ ជិះម៉ូតូធំដូចគ្នា ចំនួន៤គ្រឿង បានមកពីក្រោយ រួចធ្វើសកម្មភាពយកដុំថ្មគប់ទៅវាយលើពួកគេ បណ្តាលឲ្យរងរបួសបែកក្បាល ប្រុស៣នាក់ ចំណែកប្រុសស្រី៣នាក់ទៀត មិនមានរងរបួសនោះទេ។ ចំណែកខាងយុវជន៨នាក់ បានប្រាប់ឲ្យដឹងថា រូបគេទើបនិងចេញពីផឹកស៊ីដែល រួចបានជិះម៉ូតូធំចំនួន៤គ្រឿង លុះមកដល់ចំណុចកើតហេតុ ក៏ឃើញយុវជនប្រុសស្រី៦នាក់ កំពុងជិះម៉ូតូធំចំនួន៣គ្រឿង នៅខាងមុខ ខណៈនោះពួកគេបានស៊ីផ្លេម៉ូតូដាក់ធ្វើឲ្យខាងយុវជនប្រុសស្រី៦នាក់ បានប្រាប់ទៅគ្នាគេថា ជិះម៉ូតូគៀរគេ ស្រាប់តែកើតជាទាស់ពាក្យសម្ដីគ្នាប្រាវ ឈានទៅដល់ការប្រើហិង្សាវាយគ្នាមួយប្រាវ បណ្តាលពួកគេមានគ្នា៨នាក់ រងរបួសម្នាក់ រួចបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ពួកគេពីរនាក់ និងម៉ូតូ២គ្រឿង និងយុវជនប្រុសស្រីចំនួន៦នាក់ និងម៉ូតូ៣គ្រឿង នៅនិងកន្លែងកើហេតុ។ ចំណែកបក្ខពួកគេ៦នាក់ទៀត បាននាំគ្នាជិះម៉ូតូ២គ្រឿង គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនយុវជនប្រុសស្រីទាំងពីរក្រុម ទៅអធិការដ្ឋនគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post