header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ជាចោរលួច ទៅតុលាការ។ ករណីនេះកើតឡើង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០២:៣០នាទី នៅចំណុច ផ្ទះលេខ៤ ផ្លូវM១៤ គំរោង៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពលួច ឆ្កិះ សោរ ផ្ទះមូយកន្លែងនៅចំណុចខាងលើ ក្នុងគោលបំណងដើម្បីលួចទ្រព្យសម្បត្តិ តែក្នុងពេលធ្វើសកម្មភាព ពួកគេត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃើញក៏ឃាត់ខ្លួនភ្លាមៗតែម្តង។

ពួកគេទាំង ០៣នាក់នេះមាន៖

១/ ឈ្មោះ រ៉ាន រតនៈ ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ សេង សុធឿន ហៅខុង ភេទប្រុស អាយុ ២៦ឆ្នាំ ,៣/ ឈ្មោះ អ៊ុន យ៉ាឡូ ហៅនោ ភេទប្រុស អាយុ ៣៦ឆ្នាំ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅមុនធ្វើសកម្មភាព ពួកគេទាំង ០៣នាក់ បានជក់គ្រឿងញៀន ជាមួយគ្នានៅម្តុំក្រោយអគ្គីសនីវត្តភ្នំ ក្រោយពេលជក់រួចពួកគេ បាននាំគ្នាទៅបុរីប៉េងហួត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាកសង់កូរ៉េ (ចាស់) ក្នុងគោលបំណងទៅរកលួចម៉ូតូនៅទីនោះ ពេលទៅដល់ពួកគេបានដើរសំដៅទៅផ្ទះមួយកន្លែង ហើយបានគោះទ្វារ តែគ្មានមនុស្សបើក បន្ទាប់មកពួកគេ បានធ្វើសកម្មភាពឆ្កិះសោរផ្ទះនោះ តែឆ្កិះមិនបានព្រោះតែម្ចាស់ផ្ទះប្រើសោរប្រភេទ សូឡិច ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ល្បាតឃើញ បានឃាត់ខ្លួនពួកគេទាំង ០៣នាក់ យកមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់ ក្រោមទម្ងន់ទោសជាក់ស្តែងរបស់ពួកគេ។

ក្នុងចំណោមពួកគេទាំង ០៣នាក់នោះ ០១នាក់ ឈ្មោះ រ៉ាន រតនៈ ហៅខ្មៅ បានសារភាពឲ្យដឹងបន្ថែមទៀតថា កន្លងមកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរ ពីបទ លួច (កាច់កញ្ចក់រថយន្ត) ហើយបានចេញមកវិញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលចេញពីពន្ធនាគារមកវិញ រូបគេ និងបក្សពួកឈ្មោះ កូការ , ឈ្មោះ ធី និងឈ្មោះ ភណ្ឌ បានបន្តធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ បន្តទៀត ជាច្រើនលើក ច្រើនសារ បានសម្រេច នៅតាមបណ្តាខេត្តដែលជាប់រាជធានីភ្នំពេញ ហើយបានយកម៉ូតូដែលលួចបាននោះ ទៅលក់នៅខេត្តកំពង់ស្ពឺ។ រូបគេបន្តទៀតថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨យប់ រូបគេ រួមនិងឈ្មោះ កូការ ,ឈ្មោះ ខេលី បានធ្វើសកម្មភាពកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៍ក្រហមលាយខ្មៅ បានសម្រេច ដោយឈ្មោះ ខេលី ជាអ្នកយកទៅលក់ ហើយបានឲ្យបា្រក់មកខ្លួន ២០០ដុល្លា អាមេរិក។

#PhnomPenhGRK

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post