
លោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យCNRP បានចាត់ទុកការតែងតាំងលោក សម រង្ស៊ី ជាប្រធានស្តីទីបក្ស CNRP ជាបក្សប្រហារ។ អតីតតំណាងរាស្ត្ររូបនេះអះអាងថា៖ ជាការពិត ការរៀបចំក្បាលម៉ាស៊ីន រចនាសម្ព័ន្ធមួយ ចាត់ទុកថាជាបក្សប្រហារទៅហើយ ពីព្រោះបំពានលក្ខន្តិកៈគណបក្ស កិច្ចការនេះប្រះចាកពីលក្ខន្តិកៈ ផ្ទុយពីគតិយុត្ត ច្បាប់ ពីបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងគោលការណ៍របស់គណបក្សទាំងស្រុង។ បើគណៈកម្មាធិការអចិន្ទ្រៃយ៍ មិនអាចដំណើរការបាន មិនបាច់ផ្ញើមកអចិន្ត្រយ៍ក៏បាន។

លោក យ៉ែម បុញ្ញឬទ្ធិ សង្កត់ធ្ងន់ថាខុសពីលក្ខន្តិកៈ ត្រង់ថាជ្រើសរើសប្រធានស្តីទី ប្រធានស្តីទីត្រូវតែមានផ្ទេរសិទ្ធិពីប្រធានបក្ស។ លោកមានការសោកស្តាយ មានការភ្ញាក់ផ្អើល ការសម្រេចចិត្តរបស់សន្និសីទដែលបានរៀបចំទាំងប៉ុន្មាន។
លោកចោទប្រកាន់របស់លោក យ៉ែម បុញ្ញឬទ្ធិ បែបនេះក្រោយពី ការសម្រេចរបស់សន្និសីទដែលបានរៀបចំកាលកាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក របស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី បានតែងតាំងលោក សម រង្ស៊ី ជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែតួនាទីប្រធានស្តីទីនេះ ត្រូវចប់ដោយស្វ័យប្រវត្តិ ពេលលោក កឹម សុខា ត្រូវបាន ដោះលែង និង លើកលែងរាល់ការចោទប្រកាន់ ដើម្បីឲ្យលោកមានសេរីភាពេញលេញវិញ។
សហមេធាវីរបស់លោក កឹម សុខា ក៏បានចេញសេចក្តីថ្លែងការណ៍មិនទទួលដឹងឮ និងមិនគាំទ្រនូវការរៀបចំនិងការសម្រេចណាមួយនៃសន្និសីទ នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក នេះដែរ។