header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺ​ ៖​ ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័​ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១​៨​ វេលាម៉ោង​ ១១.៥០​ នាទី​ នៅចំណុចផ្ទះឈ្មោះ ម៉ក់ សាអ៊ីម​ ហៅ​ (ក្អាត់)​ ប្រុស​ ៣៣ឆ្នាំ ស្ថិតភូមិទួលគក​ សង្កាត់​ ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ តាមបញ្ជាឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានកាតអនុញ្ញាតិ ពីលោកស្រី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាកម្លាំងជំនាញការិ.ព្រហទណ្ឌ​ កំរិតធ្ងន់ខេត្ត បានដំណើរការឆែកឆេរ ផ្ទះឈ្មោះ ខាងលើ ក្នុងកិច្ច

ប្រតិបត្តិការនេះរកឃើញ និងធ្វើការដកហូតវត្ថុតាង រួមមាន​ 
១/​ ម្ស៉ៅក្រាម​ ពណ៌​សថ្លា សង្ស័យជាថ្នាំញៀន ១៧​ កញ្ចប់(មធ្យម ០១)
២/ម៉ូតូ ០១​ គ្រឿង
៣/.ឧបករណ៍សម្រាប់ប្រេី និងថង់ប្លាស្ទិកសម្រាប់វិចខ្ចប់មួយចំនួន។ 

បច្ចុប្បន្នមុខសញ្ញានិងវត្ថុតាង​កំពុងកសាងសំណុំរឿង​បញ្ជូនមកការិ.ជំនាញខេត្ដ​ ចាត់​ការ​តាមនីតិ​វិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post