header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារការអាក់ខានក្នុងការប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី នៅថ្ងៃទី២៦ ធ្នូនេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅ បញ្ចេញម៉ូតូកង់បី និងរថយន្ត ក្នុងនោះមាន៖ រថយន្តសាលាខណ្ឌ ៥គ្រឿង ម៉ូតូកង់បី៤គ្រឿង គ្រឿងចក្រ១គ្រឿង និងជួលរថយន្តបន្ថែមចំនួន ៤គ្រឿងទៀត ដើម្បីប្រមូល ដឹកជញ្ជូន និងសម្អាត​ទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង។

សូមរំឭកថា កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ប្រមាណជាង​២ពាន់​នាក់​ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅ​ការ៉ាស​រថយន្ត​ស៊ីនទ្រី​ ផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ដោយបាននាំគ្នា​តវ៉ា​ អត់​ធ្វើ​ការ​ ដោយ​ទាមទារ​ឲ្យក្រុម​ហ៊ុន​ ដំឡើងប្រាក់​ខែ​ឲ្យពួក​គេ​ ចំនួន​១២ដុល្លារ​បន្ថែម​ លើ​ប្រាក់​ខែ​គោល ដោយទាមទារ​លក្ខខណ្ឌ ​ចំនួន៤ចំណុច ដូចជា ៖ ១-សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ។​ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល។ ៣-ស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ ។

​កូដកម្មនេះ ដឹកនាំដោយសហជីពកម្មករ និយោជិក វិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល ហើយក្នុង​ការ​តវ៉ា​នេះ​ កម្មករ​ស៊ីនទ្រី​ បានប្រាប់​ឲ្យភ្នាក់ងារ Cam Post (ខេមប៉ុស្តិ៍) ដឹងថា ប្រាក់​ខែ​ពួក​គាត់​ បានចែក​ជា២វេន​ គឺវេនយប់​​ និង​ថ្ងៃ​ ដោយ​អ្នក​ធ្វើ​ការវេន​ថ្ងៃទទួល​បានប្រាក់​ខែ​ចំនួន​៥១ម៉ឺន​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ៦១ម៉ឺន​ ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ​ ដោយ​ពួក​គាត់​ទាមទារ​ ឲ្យខាង​ក្រុម​ហ៊ុន​ ដំឡើងប្រាក់​ខែ​ចំនួន​១២ដុល្លារ​ លើ​ប្រាក់​ខែ​គោលពួកគាត់​បន្ថែមទៀត​ ព្រមទាំង​ឲ្យក្រុម​ហ៊ុន​ ផ្តល់​សេវា​ថែមទាំង​សុភាព​ នឹង​មាន​ប្រាក់​បំណាច់​ឆ្នាំ​ និង​ហូប​ចុក​ដូច​ កម្មករ​ កម្ម​ការិនី​ រោងចក្រ​ដែរ​ ។

ជាលទ្ធផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនក្រុមហ៊ុនស៊ិនទ្រី ព្រមព្រៀងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនឲ្យតែ០៦$ប៉ុណ្ណោះ និងដំឡើងឲ្យ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។

ក្នុង​ហេតុការណ៍​នេះដែរ​ ក៏មានការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ស៊ីនទ្រី​គ្នា​ឯង​ និង​កម្មករ​គ្នា​ឯង​ ដោយ​មាន​អ្នក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ ទាមទារ​ដំឡើងប្រាក់​ខែ​ ។

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​វិញ​ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​ឲ្យចូល​ចរចារគ្នា​ តែ​ខាង​ក្រុម​ហ៊ុន​ឡើង​ឲ្យដែរ​ តែតម្លៃទាប​ពេក​ គឺត្រឹមតែ៦​ដុល្លារ​ ទើប​ពួក​គាត់ជាកម្មករ​ទទួល​​​យក​មិន​បាន​ គឺទាមទារ​ ១២ដុល្លារ​ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ​ ដូច្នេះហើយបើសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post