header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ រថយន្ដដឹកឈើមួយក្រុម បានធ្វើការដឹកឈើយ៉ាងអនាធិបតេយ្យ មកដល់ចំណុចរង្វង់មូលស្រុកស្នួល ត្រូវកម្លាំងប៉េអឹម ស្ទាក់ចាប់បាន១គ្រឿង ក្នុងចំណោម៣គ្រឿង កាលពីវេលាម៉ោង១១៖៣០នាទីយប ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ហើយក៏បានយកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្នួល។

បន្ទាប់ពីអូសរថយន្ដសាំយ៉ុងដឹកឈើមករក្សាទុក បានប្រហែលជាជាងកន្លះម៉ោង ស្រាប់តែមានក្រុមអ្នករកស៊ីដឹកបទល្មើសនោះ បានបើករថយន្ដសាំយ៉ុង៣គ្រឿង ដឹកបក្ខពួកគ្នាគេមកប្រហែលជាងម្ពៃនាក់ បានមករំដោះយករថយន្ដសាំយ៉ុងដឹកឈើដែលប៉េអឹមផ្ទៃប្រទេស បានចាប់នោះបានដោយសុវត្តិភាពទៅវិញ បើទោះបីមានកម្លាំងប៉េអឹម នៅនិងមុខសង្កាត់រដ្ឋបាលព្រៃឈើនោះយ៉ាងព្រោងព្រាតក៏ដោយចុះ ក៏ក្រុមពួកឈ្មួញទាំងនោះ មិនខ្លាចញញើតឡើយ។

នេះជាលើកទី២ហើយ នៅក្នុងទឹកដីនៃខេត្តក្រចេះ ដែលក្រុមឈ្មួញបានមករំដោះយករថយន្ដបានពីសមត្ថកិច្ចវិញនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post